ជីវិតកម្សាន្ដ
កញ្ញា ពេជ្រ ចរណៃ ផលិតរឿងខ្នាតខ្លី លើកស្ទួយវិស័យសិល្បៈ និងក្បាច់គុនបុរាណខ្មែរ
ភ្នំពេញ៖ តារាសម្តែង និងជាគ្រូបង្ហាត់ គុនល្បុក្កតោ គឺកញ្ញា ពេជ្រ ចរណៃ ជារឿងៗក្រៅ តែពីការលេចមុខនៅ លើវិស័យភាពយន្តខ្មែរ នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោ។ ថ្មីៗនេះ ពេជ្រ ចរណៃ បញ្ចេញស្នាដៃផលិតរឿងខ្នាតខ្លីមួយរឿង ដើម្បីលើកស្ទួយវិស័យសិល្បៈ និងក្បាច់គុនបុរាណខ្មែរ។

រឿងខ្លីដែលត្រូវបានផលិតឡើងនេះ មានចំណងជើងថា “ល្បុក្កតោ” គឺជាសាច់រឿងមួយដែលបំផុសបង្ហាញពីឈ្មោះ និង ក្បាច់ស្នៀតល្បុក្កតោដែលជាក្បាច់គុនបុរាណខ្មែរ និងការតស៊ូព្យាយាមលះបង់របស់តួរអង្គទាំងបី ដើម្បីថែរក្សាវត្ថុបុរាណ។ នេះបើតាមការបញ្ជាក់ពីកញ្ញា ពេជ្រ ចរណៃ ថ្លែងប្រាប់ “កម្ពុជាថ្មី”។

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ ក៏បានបំផុសដល់យុវជនឱ្យចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោក តាមរយ:សកម្មភាពនានាដូចជា ការបង្ហាញក្បាច់គុនល្បុក្កតោ ល្ខោនខោល និងបង្ហោះរូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


