ជីវិតកម្សាន្ដ
Lisa សមាជិកក្រុម BLACKPINK បង្កើតប្រវត្តិសាស្ត្រ Billboard លើកដំបូង
កញ្ញា Lisa សមាជិកក្រុម BLACKPINK បានបង្កើតប្រវត្តិសាស្ត្រនៅលើតារាង Billboard ដំបូងគេក្នុងប្រទេសកូរ៉េ ជាប់ឈ្មោះជាតារាចម្រៀងស្រីទោលមានការពេញនិយមបំផុត។

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ Billboard បានប្រកាសឈ្មោះតារាចម្រៀង Lisa ជាតារាចម្រៀងស្រីទោលទី១ ដែលទទួលបានពិន្ទុខ្ពស់នៅលើតារាង Billboard’s Pop Airplay ដោយសារបទចម្រៀងទោលរបស់នាងគឺបទ “MONEY” បានជាប់ក្នុងតារាង top 40 ។
ជាមួយនឹងសមិទ្ធិផលថ្មីនេះ Lisa បានក្លាយជាសិល្បការិនីទោលក្នុងពិភព K-pop និងជាតារាស្រីតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រ Billboard ដែលបានបង្ហាញខ្លួននៅលើតារាង Pop Airplay ខណៈមុនពេលមានឈ្មោះរបស់នាង មានតារា K-pop ពីររូបប៉ុណ្ណោះដែលធ្លាប់បានចូលក្នុងតារាងនេះ នោះគឺ PSY ម្ចាស់បទ “Gangnam Style” និងតារាចម្រៀង Suga សមាជិក BTS ម្ចាស់បទ “Blueberry Eyes” ។

គួររលឹកដែរថា ក្រុម BLACKPINK ក៏ធ្លាប់មានឈ្មោះក្នុងតារាង Pop Airplay កាលពីឆ្នាំ២០២០ ផងដែរ ជាមួយនឹងបទ “Ice Cream” ដែលច្រៀងរួមគ្នាជាមួយតារាចម្រៀង Selena Gomez ។ យ៉ាងណាមិញ បទនោះជាបទច្រៀងជាក្រុមប៉ុណ្ណោះ ខណៈបពេលនេះ Lisa ដណ្ដើមឈ្មោះនៅក្នុងតារាកំពូលតែឯង។
បទ “MONEY” បានបំបែកកកំណត់ត្រា ជាបទចម្រៀងដែលច្រៀងដោយតារាស្រីទោលរបស់ K-pop នៅលើ Billboard’s Global 200 និង Global Excl ។ រាប់តាំងពីពេលចេញផ្សាយ បានរយៈពេល ១៣សប្តាហ៍ បទ “MONEY” ហក់ចូលក្នុងចំណាត់កំពូលទាំង ៣០បទ នៅលើតារាង Global Excl និងឈរលំដាប់ទី ៥៣ នៅលើតារាង Global 200។ ចំណែកបទចម្រៀងទោលរបស់ Lisa គឺ “LALISA” នៅតែឈរក្នុងបទពេញនិយមបំផុតនៅលើតារាង Global Excl ដូចមុនដដែល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jin សមាជិក BTS លេចមុខលើទស្សនាវដ្ដី Forbes ជា “សិល្បករប្រុសជោគជ័យខ្លាំង” ក្នុងវិស័យ K-Pop
ចុចអាន៖ Chansung សមាជិកក្រុម 2PM ប្រកាសរៀបការយ៉ាងតក់ក្រហល់ ក្រោយជិតក្លាយជាឪពុកគេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


