ជីវិតកម្សាន្ដ
រឿងភាគរបស់ Jisoo សមាជិក Blackpink ត្រូវប្រជាជនកូរ៉េដាក់ញត្តិស្នើឲ្យបិទចោល
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ខ្សែភាពយន្តភាគ “Snow Drop” ដែលមានការចូលរួមសម្ដែងដោយតារាសម្តែងលោក Jung Hae In និងតារាចម្រៀង Jisoo សមាជិកក្រុម Blackpink ត្រូវបានមហាជនកូរ៉េជាង ២០ម៉ឺននាក់នាំគ្នាដាក់ញត្តិស្នើសុំឲ្យបិទចោល ខណៈអ្នកដាក់ពាក្យស្នើសុំនៅតែបន្ដកើនឡើងរាល់ថ្ងៃ។

ទើបតែចាក់ផ្សាយបាន២ភាគប៉ុណ្ណោះ ខ្សែភាពយន្តភាគ “Snow Drop” បានក្លាយជាប្រធានបទក្ដៅគគុក និងជជែ កវែកញែកក្នុងចំណោមសាធារណជនប្រទេសកូរ៉េខាងត្បូង សុំឱ្យបញ្ឈប់ការចាក់ផ្សាយ ដោយសារតែរឿងនេះបង្ហាញទិដ្ឋភាពពាក់ព័ន្ធបញ្ហានយោបាយ ចារកម្ម និងការបោះឆ្នោតប្រធានាធិបតីឆ្នាំ១៩៨៧ ខណៈព្រឹត្តិការណ៍ដែលមានក្នុងខ្សែភាពយន្តហាក់ផ្ទុយស្រឡះពីរឿងពិតនៃប្រវត្តិសាស្រ្ដ។

គួររំលឹកថា មុនពេលចាក់ផ្សាយ រឿង “Snow Drop” ធ្លាប់ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃម្ដងរួចហើយ ទាក់ទងនឹងសាច់រឿង ដែលខុសចាកពីប្រវត្តិសាស្រ្ដដើម ដែលអាចបង្កការយល់ច្រឡំពីបរទេសទៅលើប្រទេសកូរ៉េ។ យ៉ាងណាមិញ មកទល់ពេលនេះ ពាក់ព័ន្ធនឹងការដាក់ញត្តិស្នើឲ្យបិទខ្សែភាពយន្តនេះចោល មិនទាន់មានក្រុមការងារ ខាងបុស្ដិ៍ទូរទស្សន៍ JTBC ចេញមកបកស្រាយអ្វីនៅឡើយទេ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jennie សមាជិក Blackpink រកចំណូលពីការថតស្ប៉តស៊ីដាច់គេ ក្នុងវិស័យ K-Pop
ចុចអាន៖ កូនស្រីពៅស្ដេចចម្រៀង Michael Jackson ស្រាតននលគោក ក្នុងពិធីបុណ្យមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


