ជីវិតកម្សាន្ដ
IU ក្លាយជាទូតសុឆន្ទៈប្រេន Gucci ជាមួយនឹងរូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹក
រូបថតច្រើនសន្លឹករបស់តារាចម្រៀង និងជាតារាសម្ដែងកូរ៉េ កញ្ញា IU បានធ្វើអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងជាមួយស្ទីលប្លែកៗ ស្រស់ស្អាត ក្នុងការផ្សព្វផ្សាយម៉ាកកាបូបដ៏ល្បី ‘Love Parade’ របស់ប្រេន Gucci នៅលើទស្សនាវដ្ដី Marie Claire។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ តារាស្រី IU បានបង្ហាញខ្លួនជាមួយប្រេនលំដាប់ពិភពលោក Gucci នៅលើគ្របទំព័រមុខរបស់ទស្សនាវដ្ដី Marie Claire ដែលនឹងបោះពុម្ពសម្រាប់ខែមីនាខាងមុខ។ នេះបើតាមការឱ្យពីសារព័ត៌មាន Allkpop។

ការបង្ហាញខ្លួនរបស់ IU ត្រូវបានសារព័ត៌មានដដែល បានឱ្យដឹងថា ដោយសារនាងទើបតែបានតែងតាំងជាទូតសុឆន្ទៈសកលសម្រាប់ប្រេន Gucci ដូច្នោះហើយ ទើបនាងត្រូវថតផ្សព្វផ្សាយឱ្យម៉ាកយីហោនេះ។ ជាមួយរូបថតដែលបានចេញផ្សាយ IU ពិតជាទាក់ទាញឥតចន្លោះជាមួយសម្រស់ដ៏ស្រស់ស្អាត និងស្ទីលលេងទឹកមុខ បូករួមនឹងសម្លៀកបំពាក់ទាន់សម័យទៀតនោះ ធ្វើឱ្យនាងកាន់តែលេចធ្លោ ស្រស់ស្អាតទ្វេឡើង៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាកូរ៉េទាំងនេះ ក្លាយជាទូតសុឆន្ទៈប្រចាំម៉ាកយីហោល្បីៗ នៅទូទាំងពិភពលោក
ចុចអាន៖ បវរកញ្ញាចក្រវាល ថៃ ៣ រូប បញ្ចេញរូបសិចស៊ី ក្នុងទិវាក្ដីស្រលាញ់ម្សិលមិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


