Connect with us

ជីវិតកម្សាន្ដ

តារាកូរ៉េទាំងនេះ ក្លាយជាទូតសុឆន្ទៈប្រចាំម៉ាកយីហោល្បីៗ​ នៅទូទាំងពិភពលោក

បានផុស

នៅ

បើទោះបីជាមានវិបត្តិកូវីដក្ដី ក៏ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា នៅក្នុងវិស័យសិល្បៈកូរ៉េខាងត្បូង មានសិល្បៈករប្រុសស្រី​ ប្រជែងគ្នា ធ្វើជាទូតសុឆន្ទៈ​ប្រចាំ​ម៉ាក​យីហោ​ល្បីៗ។

ក្នុងនោះមានដូចជា ៖

១ ក្រុម Blackpink

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-Lisa នាង​ធ្វើ​ជា​តំណាង​ម៉ាក​យីហោ CELINE, BVLGARI រហូត​ដល់​ម៉ាក​យីហោ​សម្រស់​ដូចជា M.A.C Cosmetics ។
-Jenny នាង​បាន​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ គ្រប់​ឈុត​នឹង​ក្លាយ​ជានិន្នាការ​ពេញនិយម និងលក់ដាច់​ខ្លាំង។ ជាមួយនឹងឥទ្ធិពលរបស់ Jenny ម៉ាក​ល្បីៗ​ទូទាំងពិភពលោក​ ដូចជា CHANEL និង Calvin Klein ។

-Rese នាង​បានក្លាយជាទូតសុឆន្ទៈ នៃម៉ាកយីហោ​ប្រណិត​លំដាប់​ពិភពលោក ​ព្រមជាមួយនឹង​ស្ទីលប្លែកៗរបស់ Yves Saint Laurent និង Tiffany & Co។

-Jisoo អាចនិយាយបានថានេះ ជាយុគ​សម័យរបស់ Blackpink ព្រោះសមាជិក​ទាំងអស់ក្នុង​ក្រុម​នេះ ​អង្គុយ​ធ្វើ​ជា​ទូតសុឆន្ទៈ​ម៉ាក​យីហោ​ពិភពលោក​ សម្រាប់ម៉ាកល្បីៗទាំងអស់។ នាងកាន់ តំណែង​ជា​ឯកអគ្គរដ្ឋទូត​របស់​ម៉ាក Dior ទាំងម៉ូដ និង​សម្រស់។ ដែលមានន័យថា នាងគឺជា​តំណាង​ដ៏​ល្អឥតខ្ចោះ​របស់​ស្ត្រី Dior ។

២ សមាជិក​ក្រុម Red Velvet

Irene មានទម្រង់មុខដ៏ល្អឥតខ្ចោះ ដោយ​បានធ្វើ​ឲ្យ​នាងទទួលបានងារជាក្រុម Visual របស់ Red Velvet និងត្រូវបានគេស្គាល់ថាជាក្រុម Visual លំដាប់​លេខមួយ​នៅក្នុង K-Pop ជំនាន់ទី ៣ ហើយនៅឆ្នាំ ២០២០ នាងបានបង្ហាញ​ឲ្យ​ឃើញថា ទាំងទេពកោសល្យ និង រចនាប័ទ្ម​ គឺមាន​តែ​មួយគត់ រហូត​ដល់​ម៉ាក​យីហោ​លំដាប់​ពិភពលោក មួយ​ចំនួន​ដូច​ជា Prada ។

-Seulgi លេចធ្លោ​ខ្លាំង ដោយសារតែ​សមត្ថភាពរាំរបស់នាង។ កាលពីចុងឆ្នាំមុន ម៉ាក​សំលៀកបំពាក់​អ៊ីតាលី Salvatore Ferragamo បាន​សម្រេចឲ្យ​នាងក្លាយជាទូតសុឆន្ទៈ​ពិភពលោក​។

៣ Hyuna

ម៉ាក​យីហោ​ប្រណីត​របស់​អេស្ប៉ាញ LOEWE បានប្រគល់តំណែងឲ្យ​តារាស្រីល្បីឈ្មោះ Hyun Ah ធ្វើជាទូតសុឆន្ទៈពិភពលោក នៅពាក់កណ្តាលឆ្នាំមុន​នេះផងដែរ។

៤ IU

ក្នុង​ចំណោម​អ្នក​សិល្បៈ​កូរ៉េ​ នាង​គឺ​ជា​តារា​ចម្រៀង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ រាល់​បទចម្រៀង​​ដែល​ចេញ ​តែងតែ​នៅ​លើ​លើ​តារាងមុនគេ។ នាង​ក៏​ទទួល​បាន​តំណែង​ជា​ស្ត្រី​ជនជាតិ​កូរ៉េ​ ដែល​មាន​ចំនួនអ្នកតាមដាន Instagram ច្រើន​ជាង​គេ​បំផុត​ជាមួយ​នឹង ២៤.៦ លាន​នាក់​ជាមួយ​នឹង​ឥទ្ធិពល និង​ទេពកោសល្យ​របស់​នាង ម៉ាក​យីហោ Gucci បាន​តែងតាំង IU ជា​ទូតសុឆន្ទៈ​ពិភពលោក។

៥​​ ក្រុម aespa

ក្រុមនេះ មានសមាជិក៤នាក់គឺ Winter, Karina, Ningning និង Gisele ចេញ​នៅ​ចុង​ឆ្នាំ ២០២០ ក្នុង​ខែ​មីនា។ សមាជិកទាំងបួននៃ aespa ត្រូវបានតែងតាំងជាទូតសុឆន្ទៈសកលរបស់ Givenchy ភ្លាមៗ។

៦ BTS

ក្រុមដែលល្បីល្បាញទូទាំងពិភពលោក ​ដែលមិនអាចនិយាយបាន នោះគឺ ‘BTS’ ឬ”Bangtan” ដែល​មានឥទ្ធិពល និងមាន​អ្នកគាំទ្រជុំវិញពិភពលោក។ ធ្វើ​ម៉ាកល្បីៗលំដាប់ពិភពលោក​ជាច្រើន បាន​ប្រគល់ BTS ជាទូតសុឆន្ទៈម៉ាកយីហោ ហើយ​នោះ​រួម​មាន Louis Vuitton ផង​ដែរ។

៧ EXO

Kai ត្រូវបាន ម៉ាក់យីហោសម្លៀកបំពាក់ម៉ាក Gucci តែងតាំង​សិល្បករ​ដ៏មានចិត្តសប្បុរសនេះ ជា​ទូតសុឆន្ទៈសកលរបស់ខ្លួនជាមួយ IU ក្នុង​ឆ្នាំ ២០២០។

-Sehun មាន​មុខ​ស្រស់​សង្ហា​ប្លែក​ពី​គេ ជាមួយ​នឹង​ស្ទីល ហើយ​លោក​ត្រូវបាន​តែងតាំង​ជា​ទូតសុឆន្ទៈ​ពិភពលោក​របស់ Dior ដែល​ជាសិល្បករ​កូរ៉េ​ទីពីរ​បន្ទាប់​ទៀត​ពី Jisoo ។

-Chanyeol ជាទូតសុឆន្ទៈ ម៉ាក Prada ដែលត្រូវបានតែងតាំងនៅចុងឆ្នាំ ២០២០ រួម​ជាមួយ Irene។ ​

៨ Jackson Wang

សមាជិកក្រុម GOT7 រូបនេះ ត្រូវបាន​ម៉ាកគ្រឿងអលង្ការខ្ពស់ Cartier ជ្រើសរើស​ជា​ទូតសុឆន្ទៈ​ពិភពលោក។ គាត់​ក៏​ត្រូវបានតែងតាំងជាទូតសុឆន្ទៈសកលរបស់ Armani Beauty នៅ​ក្នុង ឆ្នាំ ២០២០។

៨ Shin Min Ah

បន្ថែម​លើ​ជំនាញ​សម្ដែង​ដែល​បាន​ឆក់​យក​បេះដូង​ទស្សនិកជន​រួច​ទៅ​ហើយ។ គេ​ឃើញ​ថា​ជា​ស្ទីល​ស្លៀក​ពាក់​របស់តារារូប​នេះ​​​ល្អ​ឥត​ខ្ចោះ​រហូត ត្រូវ​បាន​ម៉ាកយីហោ​ម៉ូដ​ឈាន​មុខគេរបស់​ពិភពលោក Gucci តែងតាំង​នាង​ជា​ទូតសុឆន្ទៈពិភពលោកចុងក្រោយបង្អស់របស់​ខ្លួន​កាល​ពីឆ្នាំមុន។

៩ Jung Ho Yeon

នាង​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​រឿង​ Squid Game ជា​រឿង​ល្បី​ពាសពេញ​ពិភពលោក ​និង​មាន​អ្នក​តាមដាន​នៅ​លើ Instagram ៤០០,០០០ នាក់​បាន​កើនដល់ ២៣ លាន​នាក់​នៅ​ថ្ងៃនេះ។ ធ្វើ​ឲ្យ​នាង​ក្លាយជា​អ្នកតាមដានច្រើន​ជាងគេ​ទីពីរ​នៅ​​កូរ៉េបន្ទាប់ពី IU ។ ប្រជាប្រិយភា​ពរបស់​នាង កាន់តែកើនរហូតដល់ Louis Vuitton បានតែងតាំងជាទូតសុឆន្ទៈពិភពលោក។

១០ Lee Jung Jae

តារា​រូប​នេះ​ ក៏​ជា​តួសម្ដែង​រឿង Squid Game និងក្លាយជា​ទូតសុឆន្ទៈពិភពលោក​របស់ Gucci ។

១១ Hyun bin

តួ​ប្រុស​ក្នុង​រឿង Crash Landing On You រូប​នេះ​ បាន​យក​ឈ្នះ​ក្ដី​ស្រលាញ់​ពេញ​ប្រទេស​ជាប់ៗ​គ្នា។ ក្នុង​ឆ្នាំ​ដដែល Hyun Bin ទទួល​បាន​ភាព​ល្បីល្បាញ​ទូទាំង​ពិភពលោក ​រហូត​ដល់​ក្រុមហ៊ុន​ផលិត​នាឡិកា​ឈាន​មុខ​គេ OMEGA សម្រេចចិត្ត​ តែងតាំង​លោក​ជា​ទូតសុឆន្ទៈពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jiyeon សមាជិកក្រុម T-ara ប្រកាសរៀបការក្នុងថ្ងៃតែមួយ ដូចគូស្នេហ៍ Hyun Bin និង Son YeJin

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម