ជីវិតកម្សាន្ដ
តារាខ្មែរ២ដួងលង់ខ្លួនជាមួយការលេងតុងទីនអស់លុយរាប់សែនដុល្លារ
ភ្នំពេញ ៖ បើតាមការកត់សម្គាល់ឈានចូលដល់ដើម ឆ្នាំ២០២២នេះភ្លាមគេឃើញមានតារាប្រុស-ស្រីល្បីចំនួន២ដួង ដែលបានប្រកាសដំណឹងនូវដ៏រសើបនិងភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមខ្មែរដូចគ្នាជុំវិញការផុងខ្លួនអស់លុយរាប់សិបម៉ឺនដុល្លារព្រោះបញ្ហានៃការលេងតុងទីន(មេតុងទីន)។

ថ្វីត្បិតតែរឿងរ៉ាវនេះកើតឡើងផ្សេងគ្នាក៏ពិតមែប៉ុន្តែ បើចាប់អារម្មណ៍មើលពីទំហំទឹកប្រាក់របស់អ្នកទាំងពីរដែលត្រូវបានលង់ខ្លួនជាមួយការលេងតុងទីននោះគឺសុទ្ធសឹងតែចំណាយអស់ខ្ទង់ប្រហាក់ប្រហែលគ្នា។ ចំពោះតារាប្រុស-ស្រីទាំង២ដួងដែលកំពុងផុងខ្លួននឹងការលេងតុនទីននោះគឺ,១.តារាសម្តែងអ្នកនាង សូ ដានីតា កាលពីថ្មីៗនេះបានប្រកាសដោយទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវផុងខ្លួនខាតបង់ទំហំទឹកប្រាប់ប្រមាណជិត៦០ម៉ឺនដុល្លារដោយសារតែការចាញ់បោកគេតាមរយៈការលេងតុនទីន។ ខណៈកន្លងមកនាងក៏ធ្លាប់ប្រកាសករណីអ្នកនាងសឿ សុធារ៉ា ជំពាក់លុយជិត៤ម៉ឺនដុល្លារមិនទាន់សងផងនោះ។

ដោយការអស់ភាពអត់ធ្មត់ស្រី សូ ដានីតា កាលពីប៉ុន្មានថ្ងៃមុននេះក៏បានប្រកាសស្វែងរកនិងបង្ហាញ មុខបុគ្គលដែលជំពាក់លុយខ្លួនជិត៦០ម៉ឺនដុល្លារ ដើម្បីចូលខ្លួនដោះស្រាយបន្ទាន់។ អ្នកនាង សូ ដានីតា បញ្ជាក់ថា នេះជាលើកទី២ហើយដែលនាងបានប្រកាសតាមរកបុគ្គលរូបនោះ។

២.តារាសម្តែងលោក ម៉ា ដូណា ថ្មីៗនេះក៏បានទម្លា យយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវដែលលោកបានផុងខ្លួ នជាមួយការលេងតុងទីនអស់លុយជាង៥០ម៉ឺនដុល្លារផងដែរ ខណៈលោកថាខ្លួនគឺជាជនរងគ្រោះដោយសារកូនតុងទីនបោកជាច្រើននាក់។

លោក ម៉ា ដូណា បានបញ្ជាក់ថា ដោយសារតែបញ្ហានេះហើយទើបរុញច្រានជីវិតរបស់លោករហូតលង់ ខ្លួនយកប្លង់ដីជាង៣ហិតាទៅដាក់បញ្ចាំលក់ខុនដូរអស់១កន្លែង ឡាន១គ្រឿងនិងរបស់របរលំអខ្លួនជាច្រើនទៀតដើម្បីដោះបំណុលគេ។
សូមបញ្ជាក់ដែរថា នាអំឡុងចុងឆ្នាំ២០២១និងចូលដល់ដើមឆ្នាំ២០២២នេះគេឃើញមានតារាប្រុស- ស្រីល្បីៗមួយចំនួនបានផ្ទុះនូវរឿងរ៉ាវដ៏រសើបនិងភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមខ្មែរប្រហែលគ្នាជុំវិញការផុងខ្លួនអស់លុយរាប់សិបម៉ឺនដុល្លារដោយហេតុផលផ្សេងៗផងដែរ៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


