ជីវិតកម្សាន្ដ
អ្នកបើកឡាន រស់នៅខណ្ឌសែនសុខម្នាក់ ក្លាយជាអ្នកមានភ្លាមៗពីកម្មវិធី«កំប៉ុងច្រៀងឈ្នះប្រាក់សុទ្ធ ២០០ លានរៀលជាមួយគោជល់»
សុបិនក្លាយជាការពិតភ្លាមៗពី គោជល់កំប៉ុងច្រៀងឈ្នះប្រាក់សុទ្ធ ២០០ លានរៀលឯណោះជាមួយប្រូម៉ូសិនដ៏ពិសេសអស្ចារ្យបំផុត និងមិនដែលធ្លាប់មានពីមុនមកទាល់តែសោះ។
លោក ចាន់ ប៊ុនថា មានមុខរបរជាអ្នកបើកឡាន រស់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាអ្នកឈ្នះទីមួយដំបូងគេដែលបានឈ្នះលុយ ២០០ លានរៀលពីគោជល់បានឲ្យដឹងថា ពេលលោកហូបបាយថ្ងៃត្រង់រួច លោកតែងសម្រាកមួយភ្លែតទើបត្រឡប់ទៅធ្វើការវិញ។ លោកឲ្យប្រពន្ធទៅទិញគោជល់មួយកំប៉ុងនៅតូបជិតផ្ទះ។ ពេលមកដល់ផ្ទះ លោកគាស់គោជល់ ហើយក៏លឺសំឡេងចម្រៀងចេញពីក្នុងកំប៉ុងល្វើយៗ។

លោករៀបរាប់ថា « ខ្ញុំចេះតែខំផ្ទៀងត្រចៀកស្តាប់ថាតើបទចម្រៀងនោះចេញមកពីណាដល់តែយូរៗទៅបានដឹងថាលឺចេញពីកំប៉ុងគោជល់ដែលកាន់នៅនឹងដៃខ្ញុំសោះ។ ខ្ញុំចេះតែឆ្ងល់ កំប៉ុងគោជល់ណាចេះច្រៀងចឹង ស្មានតែលឺចេញពី Speaker។ ខ្ញុំឃើញលេខសូន្យច្រើនណាស់នៅលើក្រវិលកំប៉ុង ខ្ញុំភ័យផងអរផងដោយខ្ញុំឈ្នះ លុយ ២០០ លានរៀលពីគោជល់កំប៉ុង។

លោក ប៊ុនថា និងប្រពន្ធនិយាយទាំងក្តីរីករាយរហូតទាល់តែស្រក់ទឹកភ្នែកថា «ស្ទើរមួយជីវិតខ្ញុំ និងប្រពន្ធហើយ មិនដែលស្រមៃថាមានវាសនាកាន់លុយច្រើនចឹងទេ ហើយក៏មិនដែលត្រូវរង្វាន់អីនឹងគេដែរ ដល់តែត្រូវ ឈ្នះរង្វាន់ ២០០ លានរៀលពីគោជល់ហ្មង ខ្ញុំ និងប្រពន្ធសប្បាយចិត្តខ្លាំងមែនទែន។ ខ្ញុំនឹងយកលុយនេះ ទៅសងគេ និងទិញផ្ទះមួយដើម្បីរស់នៅឲ្យបានសមរម្យ។

ថ្ងៃនេះលោក ឆាយ វីរៈយុទ្ធ ឯកអគ្គរាជទូតម៉ាក Red Bull បានសម្តែងនូវក្តីរីករាយមកចូលរួមអបអរសាទរនិងប្រគល់រង្វាន់ចំពោះអ្នកឈ្នះរង្វាន់ទីមួយម្ដង។



ដើម្បីបង្កើតបទពិសោធន៍ថ្មីនៃការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពសប្បុរសដែលនេះជារង្វាន់ដ៏ធំដ៏សម្បូរបែបនិងសម្រាប់អ្នករាល់គ្នាកាន់តែសប្បាយរីករាយជាមួយនឹងប្រូម៉ូសិនដ៏អស្ចារ្យនេះ ហើយយើងក៏ចង់ឲ្យពួកគេក្លាយជាអ្នកមានភ្លាមៗដែរ!
ជាងនេះទៅទៀត គោជល់ បានបង្កប់នូវបច្ចេកវិទ្យាថ្មីដើម្បីអាចតាមដានអ្នកឈ្នះដោយផ្ទាល់ និងផ្សាយផ្ទាល់ការផ្តល់រង្វាន់នៅលើ Facebook: Red Bull Cambodia ទៀតផង។
សូមជម្រាបថា ក្រៅពីមហារង្វាន់ជាលុយសុទ្ធរហូតដល់ទៅ ២០០ លានរៀលហើយនោះ គោជល់ ក៏នឹងផ្តល់ជូននូវរង្វាន់ជាច្រើនទៀតផងដែរក្នុងនោះរូមមាន៖ ម៉ូតូ Honda Dream រថយន្តម៉ាក Ford Wildtrak ជាច្រើនគ្រឿង៕
ក្រុមហ៊ុន TCP Group ដែលត្រូវបានបង្កើតឡើង និងមានទីតាំងមូលដ្ឋាននៅក្នុងប្រទេសថៃ មានក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្មភេសជ្ជៈនិងអាហារ ហើយក៏ជាស្ថាបនិកនិងជាម្ចាស់នៃម៉ាកយីហោភេសជ្ជៈប៉ូវកម្លាំងឈានមុខគេគឺគោជល់ (Red Bull) ផងដែរ ។ ផលិតផលរបស់ TCP Group មាននៅក្នុងប្រទេសថៃ និងទូទាំងពិភពលោក។ ក្រៅពី គោជល់ (Red Bull) យើងក៏ផលិត និងលក់ផលិតផលរបស់យើងចំនួន ៦ ប្រភេទ ដែលស្ថិតនៅក្រោមម៉ាកសញ្ញាល្បីៗចំនួន ៩ ដូចខាងក្រោម៖
- Energy Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា Kratingdaeng (គោជល់) Ready, Som Plus, និង Warrior
- Electrolyte Beverages ស្ថិតនៅក្រោមម៉ាកសញ្ញា Sponsor
- Functional Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា MANSOME, MANSOME Vitamin Water និង Hi!
- Ready-to-Drink Tea ស្ថិតនៅក្រោមម៉ាកសញ្ញា Puriku
- Snacks ស្ថិតនៅក្រោមម៉ាកសញ្ញា Sunsnack និង
- Beverage Flavor សម្រាប់រសជាតិដើមរបស់ភេសជ្ជគោជល់។
ភេសជ្ជៈប៉ូវកម្លាំង (Red Bull) ត្រូវបានចែកចាយក្នុងប្រទេសកម្ពុជាជាងមួយទសវត្សរ៍មកហើយ។ បច្ចុប្បន្ន Hero King គឺជាអ្នកចែកចាយពេញសិទ្ធិរបស់ភេសជ្ជៈគោជល់ នៅកម្ពុជា ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង៖ TCP Global Cambodia

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?