ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី រំលេចខ្លួនជាមួយគ្រឿងពេជ្រតម្លៃរាប់ម៉ឺន បង្អួតសម្រស់លើកម្រាលព្រំក្រហម
ទស្សនិកជនដឹងហើយថា បវរកញ្ញាកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី គឺជាម្ចាស់មកុដ Miss Universe Cambodia 2021 ខណៈកន្លងទៅនាងក៏តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Universe លើកទី ៧០ ឆ្នាំ ២០២១ នៅប្រទេសអ៊ីស្រាអែល។

ស្របពេលដែលការគាំទ្រ និងប្រជាប្រិយភាពកំពុងលេចធ្លោលើវិស័យសិល្បៈកញ្ញា ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជា ២០២១ ពេលនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ថែមទៀតបន្ទាប់ពីឃើញរូបភាពជាច្រើនសន្លឹករំលេចខ្លួនជាមួយគ្រឿងពេជ្រតម្លៃរាប់ម៉ឺនលើកម្រាលព្រំក្រហមកាលពីថ្មីៗនេះ ។



ជាក់ស្តែងនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា ងិន ម៉ារ៉ាឌី ដែលគេស្គាល់គ្រប់គ្នាថា ជាម្ចាស់ជយលាភីគ្រងមកុដ Miss Universe Cambodia 2021 ក៏បានបង្ហោះរូបភាពបង្ហាញពីការពាក់គ្រឿងអលង្ការពេជ្រមួយឈុតដែលមានក្បូរក្បាច់រចនាល្អប្រណីតព្រមជាមួយនឹងរូបសម្រស់យ៉ាងស្រស់ស្អាតទាញយកការសរសើរពីមហាជនជាច្រើន។

បើតាមប្រភពបានបញ្ជាក់ថា រូបភាពនេះត្រូវបានធ្វើ ឡើងនៅក្នុងកម្មវិធីមួយដែលមានវត្តមានកញ្ញា ងិន ម៉ារ៉ាឌី និងបវរកញ្ញា Miss UniverseCambodia ច្រើនជំនាន់បានចូលរួមពាក់បង្ហាញគ្រឿងអលង្ការ(ពេជ្រ)ដែលមានតម្លៃរាប់ម៉ឺនដុល្លារដើរនៅលើកម្រាលព្រំក្រហមយ៉ាងស្រស់ស្អាតដូចគ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


