ជីវិតកម្សាន្ដ
ស្ទីលតែងខ្លួនប្លែកៗរបស់តារាស្រី វៀតណាម ហ្វេនឃើញហើយ ហួសចិត្តសឹងគ្រប់គ្នា
ជំនួសឱ្យការតុបតែងខ្លួនឱ្យស្រស់ស្អាត និងស៊ីវិល័យ តារាស្រីវៀតណាម ៤រូប បែរជាជ្រើសរើសហ្វេសស្សិនប្លែកខុសពីគេឯង ដើម្បីឱ្យខ្លួនមានភាពទាក់ទាញ ខណៈគ្រឿងលម្អរបស់ពួកគេវិញ តម្លៃសុទ្ធតែកប់ក្ដោង។
ចង់ដឹងពួកគេជានរណាខ្លះ និងប្លែកប៉ុនណាទៅ តោះ! អានជាមួយ កម្ពុជាថ្មី!
តារាបង្ហាញម៉ូដ, សម្ដែង និងចម្រៀង Ho Ngoc Ha
និយាយដល់ស្ទីលតែងខ្លួនប្លែកៗ និងថ្លៃកប់ពពក ហ្វេនវៀតណាម មិនដែលភ្លេចពីតារាម៉ូឌែល Ho Ngoc Ha នោះទេ។ នរណាៗក៏ដឹងថា តារាស្រីកូន ៣រូបនេះ និយមស្ទីលតែងខ្លួន មិនជាន់គេ និងថ្មីជានិច្ច។ ជាក់ស្ដែងក្នុងពេលថ្មីៗនេះ Ho Ngoc Ha បានតែងខ្លួនក្នុងទម្រង់ជានារីអេហ្ស៊ីប ដោយបង្អួតគ្រឿងអលង្កានៅលើច្រមុះ ធ្វើឱ្យនាងកាន់តែមានភាពទាក់ទាញទ្វេដង។ មិនតែប៉ុណ្ណោះ ពីមុនៗមក នាងធ្លាប់ពាក់ស្បែកជើងតម្លៃជាង ៧០០ដុល្លារ និងវ៉ែនតារាងបេះដូងតម្លៃជាង ៤០០ដុល្លារផងដែរ។





តារាបង្ហាញម៉ូដ Hoang Thuy
មិនអន់ជាង Ho Ngoc Ha ទេ Hoang Thuy និយមគ្រឿងលម្អកាយប្លែកៗ ថែមទាំងប្រណីតៗទៀតផង។ ជាពិសេស ក្រវិលរបស់នាង គឺមានគ្រប់ទម្រង់ គ្រប់ទំហំតែម្ដង ខណៈទស្សនិកជនឃើញហើយសុទ្ធតែលាន់មាត់ថា នាងពូកែរកនឹកម៉ូដណាស់។


តារាសម្ដែង និងចម្រៀង Miu Le
តារាចម្រៀងស្រី Miu Le ក៏តែងតែប្រមូលរបស់របរដែលមានរាងប្លែកៗមិនចាញ់តារាទាំងពីរូបខាងលើដែរ។ ក្រវិលរបស់នាងបានរចនាម៉ូដជារាងអាវស្បែក ដើម្បីធ្វើឱ្យរូបរាងរបស់នាងកាន់តែទទួលបានការចាប់អារម្មណ៍។ ក្រៅពីនោះ Miu Le បានប្រមូលនូវគ្រឿងតែងកាយប្លែកៗជាច្រើនទៀតដូចជា កាបូប និងវ៉ែនតា។ល។ ចំណែកតម្លៃវិញ សុទ្ធតែខ្ទង់ពាន់ដុល្លារ។



តារាបង្ហាញម៉ូដ Ngoc Trinh
Ngoc Trinh ជាតារាស្រី មិនខ្វះម៉ូដប្លែកៗនោះទេ។ ជាពិសេស ឈុតកាបូបតូចរបស់នាង អាចប្រើជាខ្សែកផង និងជាកាបូបស្ពាយផង។ ដោយសារតែហ្វេសស្សិនមួយនេះ នាងកាន់តែលេចធ្លោក្នុងចំណោមមហាជន។ មិនតែប៉ុណ្ណោះ ក្រវិល កាបូប និងស្បែកជើងរបស់ Ngoc Trinh សុទ្ធសឹងរចនាប្លែកពីគេទាំងអស់។ ចំពោះតម្លៃរបស់របរទាំងនេះគឺខ្ពស់ខ្លាំង ទាល់តែអ្នកមានហាយសូរ ទើបអាចទិញប្រើបាន៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ រ៉ូបអាពាហ៍ពិពាហ៍ទាំង ៩ ល្បីល្បាញខ្លាំងជាងគេ និងបានចារឹកក្នុងទំព័រប្រវត្តិសាស្ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


