ជីវិតកម្សាន្ដ
កូនស្រី Beyoncé កាន់តែធំកាន់តែដូចម្ដាយគ្មានខុស ថែមទាំងមានសមត្ថភាពរកប្រាក់រយលានដុល្លារ
Blue Ivy Carter កូនស្រីច្បងរបស់តារារ៉េប Jay-Z និងតារាចម្រៀង Beyoncé កាន់តែធំ កាន់តែដូចម្ដាយគ្មានខុស រហូតអ្នកគាំទ្រដាក់រហ័ស្សនាមថា Beyoncé កូពី ហើយត្រឹមវ័យ ១០ឆ្នាំ នាងស្ថិតក្នុងលំដាប់កំពូលកូនអ្នកមានបំផុតទាំង ៨ នៅសហរដ្ឋអាមេរិក ដែលមានទ្រព្យសម្បត្តិសរុបរហូតដល់ ៥០០លានដុល្លារ។

កូនស្រីច្បងរបស់កំពូលតារាទាំងពីរគឺ Blue Ivy Carter ជាកូនម្នាក់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីមហាជន ដោយសារតែទេពកោសល្យច្រៀង និងរូបរាងដូចពុម្ភតែមួយរវាងនាងនិងម្ដាយ។

ថ្មីៗនេះ កូនស្រីច្បងរបស់ Beyoncé បានធ្វើឱ្យបណ្តាញសង្គមផ្ទុះការជជែកមិនឈប់ ក្រោយពេលនាងនិងឪពុកបានមើលបាល់បោះជាមួយគ្នានៅ San Francisco សហរដ្ឋអាមេរិក។ ថ្វីត្បិតតែ Beyoncé មិនបានបង្ហាញខ្លួនក៏ដោយ ក៏សាលកីឡាបាល់បោះនៅតែមានការភ្ញាក់ផ្អើល ដោយសារតែមាន “Beyoncé តូច” នៅទីនោះ។ Blue Ivy Carter ដែលមានសក់រួញអង្កាញ់ ពិតជាដូចម្តាយរបស់នាងកាលពីក្មេងខ្លាំងណាស់។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនសុទ្ធតែនិយាយថា ពួកគេមិនអាចបែងចែក Beyoncé និង Blue Ivy នោះទេ ព្រោះមើលទៅស្រដៀងគ្នាខ្លាំងពេក។

មិនត្រឹមតែមានរូបសម្រស់ដូចនឹងម្តាយប៉ុណ្ណោះទេ Blue Ivy Carter ក៏ទទួលបានទេពកោសល្យច្រៀង ព្រមទាំងសមត្ថភាពរកលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនខុសឆ្ងាយពីឪពុកម្ដាយឡើយ។ កុមារីរូបនេះ មានសមត្ថភាពរកចំណូលបាន ៥០០លានដុល្លារ តាំងពីអាយុ ៩ឆ្នាំមកម្ល៉េះ ហើយប្រភពចំណូលជាចម្បងបានមកពីវិស័យសិល្បៈ ដូចជាការថតផ្សាយពាណិជ្ជកម្ម ការចូលរួមក្នុងព្រឹត្តិការណ៍ធំៗ និងការរក្សាសិទ្ធិតន្ត្រី។

ក្នុងឆ្នាំ២០១៩ នាងជាសិល្បករស្រីក្មេងជាងគេទីពីរ បន្ទាប់ពី Leah Peasall ដែលឈ្នះពានរង្វាន់ Grammy គឺពានរង្វាន់ “Best Music Video Grammy” នៅក្នុងបទចម្រៀង Brown Skin Girl ។
បច្ចុប្បន្ន Blue Ivy Carter ជាកុមារីដែលហូលីវូដចង់បានបំផុត ហើយនាងត្រូវបានទស្សនាវដ្ដី Time ផ្តល់ឈ្មោះជា “កុមារីដ៏ល្បីបំផុតក្នុងពិភពលោក”៕









ប្រែសម្រួល៖ សន្យា
ចុចអាន៖ Zendaya ដាក់ខ្លាំងៗទៅវិញ ក្រោយមានពាក្យចចាមអារ៉ាមថា នាងមានផ្ទៃពោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


