ជីវិតកម្សាន្ដ
ក្រុម BTS ទទួលបានឱកាសពិសេស ពេលកំពុងបំពេញកាតព្វកិច្ចយោធា
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទ ទី១ ខែសីហា ថា ក្រុមចម្រៀងបុរស BTS នៅតែអាចចេញសម្តែងនៅក្រៅប្រទេសបាន អំឡុងពេលបម្រើយោធារយៈពេល ២ឆ្នាំ។

ការផ្ដល់ឱកាសពិសេសនេះកើតឡើងចំពេលសមាជិកក្រុមចំណាស់ជាងគេគឺ Jin ដែលមានអាយុ ៣០ឆ្នាំនៅឆ្នាំក្រោយ ត្រូវចូលបម្រើយោធា ខណៈបច្ចុប្បន្នសភាកំពុងពិភាក្សាអំពីច្បាប់ដែលនឹងកាត់បន្ថយកាតព្វកិច្ចបម្រើយោធាសម្រាប់តារា K-pop ផ្សេងទៀតផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ Lee Jong-sup បាននិយាយនៅក្នុងកិច្ចប្រជុំសភាថា “ទោះបីជាក្រុម BTS ចូលបម្រើយោធាក៏ដោយ រដ្ឋនឹងផ្តល់ឱកាសឱ្យពួកគេហ្វឹកហាត់ និងសម្តែងរួមគ្នាជាធម្មតា ប្រសិនបើមានកាលវិភាគត្រូវចេញទៅប្រគុំតន្ត្រីនៅបរទេស”។ លោកបន្ថែមថា ការអនុញ្ញាតឱ្យ BTS បន្តការសម្តែងអំឡុងពេលបម្រើយោធា មិនបានធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិឡើយ។ យ៉ាងណាមិញ ការអនុញ្ញាតជូននេះ មានត្រឹមតែ ៣សប្ដាហ៍ប៉ុណ្ណោះ។

ដោយឡែក អ្នកគ្រប់គ្រងរបស់ BTS គឺ Big Hit មិនទាន់ឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់អ្នកសារព័ត៌មាននៅឡើយទេ ពាក់ព័ន្ធនឹងការផ្ដល់ឱកាសពិសេសមួយនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ តារាស្រីទូរទស្សន៍ TVB ត្រូវជនអនាមិកគំរាមរំលោភ និងសម្លាប់
ចុចអាន៖ តារាកូរ៉េ ៦រូបនេះហើយ មានឱកាសចូលសម្ដែងក្នុងភាពយន្តហូលីវូដ នាឆ្នាំ២០២២
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


