ជីវិតកម្សាន្ដ
ស្លៀករ៉ូបសាមញ្ញៗសោះ តែ Jennie ត្រូវអ្នកគាំទ្រសរសើរពេញៗមាត់
Jennie សមាជិកក្រុម BLACKPINK ទទួលបានការចាប់អារម្មណ៍ទ្វេដងនៅលើគណនី Instagram បន្ទាប់ពីនាងស្លៀករ៉ូបដែលហ្វេនទិញជូនថ្ងៃណើត រួចថតរូបបង្ហោះយ៉ាងសាមញ្ញ។

ថ្មីៗនេះ មហាជនសឹងគ្រប់ទិសទីបានងាកមកចាប់អារម្មណ៍នឹង Jennie កាន់តែខ្លាំងឡើង ក្រោយពេលតារាស្រីរូបនេះមិនប្រកាន់ខ្លួន ដោយនាងបានស្លៀករ៉ូបដែលជាអំណោយរបស់អ្នកគាំទ្ររបស់នាង ទិញជូនតាំងពីឆ្នាំ២០២១ មកម្ល៉េះ។
រូបថត Jennie ប៉ុន្មានសន្លឹក មិនត្រឹមតែផ្ទុះការសរសើរក្នុងចំណោមសាធារណជនប៉ុណ្ណោះទេ ប៉ុន្តែនាងក៏បានទាក់ទាញ Follower បន្ថែមទៀតនៅលើគណនី IG របស់នាងផងដែរ។

គួរបញ្ជាក់ថា Jennie ត្រូវបានគេសរសើរមិនដាច់ពីមាត់លើភាពសាមញ្ញរបស់នាង មិនថានាងទៅដើរកម្សាន្ត ចេញក្រៅផ្ទះ ឬជួបជុំហ្វេនៗឡើយ កាយវិការនិងការតុបតែងខ្លួនរបស់សមាជិក BLACKPINK រូបនេះ សុទ្ធតែទទួលបានការចាប់អារម្មណ៍ និងទាក់ទាញចិត្តអ្នកគាំទ្រ។ ចំណែកលើកនេះ នាងបានបង្ហាញនូវភាពសាមញ្ញរបស់នាងជាថ្មី ដោយហ៊ានស្លៀករ៉ូបដែលជាអំណោយរបស់ហ្វេន ទោះបីជាវាមិនហាយសូរក៏ដោយ។
សូមទស្សនារូបភាពខាងក្រោម!






ប្រែសម្រួល៖ សន្យា
ប្រភព៖ Koreaboo
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


