ជីវិតកម្សាន្ដ
ម្ចាស់មកុដ Miss Grand ថៃ ប្រគុំតន្ត្រីទោលលើកដំបូង ឡើងកក្រើកក្រុងបាងកក
បវរកញ្ញា Ingfah Waraha ម្ចាស់មកុដ Miss Grand Thailand 2022 ជាបេក្ខភាពដ៏មានប្រជាប្រិយ និងត្រូវបានទស្សនិកជនទទួលស្គាល់ជាបវរកញ្ញាពោរពេញដោយសមត្ថភាព សម្រស់ និងទេព្យកោសល្យជាច្រើនមកព្រមគ្នា។

មិនត្រឹមតែជាប់ជារាជិនីសម្រស់របស់ថៃ និងមានអាជីពជាតារាបង្ហាញម៉ូដនោះទេ តាមពិត អ៊ីងហ្វា ក៏ចេះច្រៀងយ៉ាងពិរោះ ស្របពេលដែលថ្មីៗនេះនាងបានឡើងឆាកតន្ត្រីទោលជាលើកដំបូង ធ្វើឱ្យកក្រើកក្រុងបាងកកតែម្ដង។
កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ស្ថាបនិកកម្មវិធី Miss Grand International លោកណាវ៉ាត់ បានរៀបចំការប្រគុំតន្ត្រី THE GRAND CONCERT ដែលម្ចាស់មកុដឆ្នាំនេះ ជាតារាចម្រៀងផ្ដាច់មុខក្នុងកម្មវិធី។

ជាមួយគ្នានោះសំបុត្រចូលទស្សនាការប្រគុំតន្ត្រី បានលក់ដាច់អស់តាំងពីថ្ងៃដំបូង ហើយមកដល់ថ្ងៃប្រគុំតន្ត្រី ទស្សនិកជនរាប់់សិបបានចូលទស្សនាពេញសាល គ្មានចន្លោះ។ ដោយឡែក បវរកញ្ញា អ៊ីងហ្វា ទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីហ្វេនៗ ថ្វីត្បិតនេះជាលើកទី១សម្រាប់នាងដែលប្រគុំតន្ត្រីទោល ប៉ុន្តែនាងសម្ដែង ក៏ដូចជាច្រៀងបានយ៉ាងល្អមិនចាញ់តារាអាជីពនោះទេ៕




















ប្រែសម្រួល៖ សន្យា
ចុចអាន៖ សាវតាបវរកញ្ញា Ingfah Waraha ម្ចាស់មកុដ Miss Grand ថៃ ឆ្នាំនេះ
ចុចអាន៖ ដៃគូ ៤រូប សក្តិសមឥតទាស់ជាមួយ Baifern អ្នកគាំទ្រចង់ឱ្យសម្ដែងរួមគ្នាម្ដងហើយម្ដងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


