Connect with us

ជីវិតកម្សាន្ដ

សុខ ពិសី ចេញមកនិយាយចំៗ រឿងមនុស្សប្រុសស្រលាញ់រកតែស្រីស្អាត

បានផុស

នៅ

សុខ ពិសី តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ បានចេញមកប្រលះចំៗ រឿងមនុស្សប្រុសស្រលាញ់រកតែស្រីស្អាតយកមកធ្វើជាគូអនាគត ប៉ុន្តែមិនបានមើលចិត្ត និងបេះដូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា សុខ​ ពិសី បច្ចុប្បន្ន​ត្រូវបាន​គេ​ចាត់​ទុកថា ​នាង​កំពូល​តារាចម្រៀង​សំនៀង​ផ្អែម​ ដែល​រក្សាបាន​ការគាំទ្រ​ និង​មាន​ប្រជាប្រិយភាព​ចេះ​ថមថយ។ ដោយសារ​ហេតុផល​នេះហើយ ​ទើបបាន​អ្នកគាំទ្រ​យល់ឃើញថា​ នេះ​ជា​ជោគជ័យ​ដ៏​ធំ​របស់​តារា​ស្រី​កញ្ញា សុខ ពិសី បន្ថែមទៀត​ទាំង​រូប​សម្ផស្ស អាជីព​សិល្បៈ និង​មុខ​ជំនួញ​របស់​នាង​នាពេល​បច្ចុប្បន្ន​។​ លើសពីនេះ ពិសី ក៏​នៅតែ​រក្សាបាន​សន្ទុះ​នៃ​ការ​គាំ​ទ្រ​ និង​មាន​ទីផ្សារ​ចម្រៀង​ខ្លាំង​មិន​ចាញ់​មិត្តភក្តិ​រួម​ជំនាន់​ឡើយ ​ខណៈ​រូប​សម្ផស្ស សុខ ពិសី គឺ​រក្សា​បាន​ភាពស្រស់ស្អាត​ និង​មាន​រាង​តូច​ច្រឡឹង​គួរ​ឲ្យ​ស្រលាញ់​។​

​ទន្ទឹមគ្នា​ដែល​តារាចម្រៀង សុខ ពិសី បាន​និង​កំ​ពុង​ជោគ​លើ​វិថី​សិល្បៈ និង​មុខ​ជំនួញ​នេះដែរ​ តារា​ស្រី​រូបនេះ ​ជារឿយៗ​ គឺ​គេ​ឃើញ​នាង​តែ​ចេញ​សារ​ដាស់តឿន​ចំពោះ​អ្នកគាំទ្រ​ដូចគ្នា​។ ជាក់ស្តែង​ពេលនេះ​ សុខ ពិសី បានចេញ​ខ្លឹមសារ​ថ្មី​ហាក់​មាន​ចេតនា​បំផុស​អ្នក​នៅ​ជុំវិញខ្លួន​ ដោយ​ផ្តោត​សំខាន់​លើ​បុរសៗ​ដែល​តែ​ប្រាថ្នា​នារីៗ​ស្រស់ស្អាត​ធ្វើ​ប្រពន្ធ​។​

​កញ្ញា សុខ ពិសី បាន​រៀបរាប់ថា ​អ្នក​តែងតែ​ប្រាថ្នា​មនុស្ស​ស្រី​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​មក​ធ្វើជា​គូ​អនាគត ​ប៉ុន្តែ​ពេលដែល​នាង​លែង​ស្អាត ​អ្នក​ក៏​ចាប់ផ្ដើម​ប្រែប្រួល​ចិត្ត​ ត្រូវ​ចាំ​ថា​សម្រស់​មិន​អមតៈនោះទេ អ្វីដែល​អមតៈ គឺ​ចិត្ត​ និង​បេះដូង​ស្មោះត្រង់​របស់​នាង​ថែ​នាង​ឲ្យ​បានល្អ​ ព្រោះ​នាង​មិនចេះតែ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចូលមក​បំផ្លាញ​ចិត្ត​នាង​ច្រើនដង​នោះទេ​។​

​សូម​ជម្រាប​ដែរ​ថា​ តារាចម្រៀង​ស្រី​លំដាប់​កំពូល​របស់​សាន់​ដេ ក​ញ្ញា សុខ ពិសី ត្រូវបាន​គេ​ចាត់ទុកថា​ នាង​ជា​រាជិនី​​សម្រស់ ខណៈឈានចូល​ដល់​ដើមឆ្នាំ​ ២០២២ ​ភ្លាម សុខ ពិសី កាន់តែ​ត្រូវប៉ាន់​លើ​ទី​ចម្រៀ​ង​ការផ្សព្វផ្សាយ​ស្ព​ត​ធំៗ​ និង​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ជាដើម​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ២ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះ​គ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន)

Sokha Hotels

ព័ត៌មានពេញនិយម