ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញមុខសុំទោសបវរកញ្ញា Thuy Tien ក្រោយផ្ទុះរឿងចម្រូងចម្រាស
កញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ដែលជាជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងកម្មវិធី Miss Grand International 2022 បានចេញមុខសុំទោស ចំពោះការបង្ហោះរូបថតកាត់តមួយសន្លឹករបស់នាង នៅលើរូបភាព បវរកញ្ញា Nguyễn Thúc Thùy Tiên ។

កាលពីម្សិលមិញនេះ កញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី បានចេញវីដេអូសុំទោសជាសាធារណៈ ទៅកាន់បវរកញ្ញា Nguyễn Thúc Thùy Tiên ដោយផ្ទាល់ នៅខាងក្រោយវេទិកា បន្ទាប់ពីការប្រកួតវគ្គបឋមរួចរាល់។


លើសពីនេះ បវរកញ្ញារូបនេះបានបង្ហោះថែមទៀតនៅលើគណនី Instagram របស់នាង ដោយសរសេរសំណេរថា «រូបថតមួយសន្លឹកនេះ ខ្ញុំបានមកពី fanpage ហើយខ្ញុំបានចែករំលែកវាឡើងវិញ ក៏មិនមានគោលបំណងអ្វីទាល់តែសោះ ខ្ញុំសោកស្ដាយជាខ្លាំង និងអរគុណដែលបានរំលឹកខ្ញុំ។ ខ្ញុំនឹងព្យាយាមកុំឲ្យកំហុសនេះកើតឡើងម្តងទៀត ខ្ញុំតែងតែស្រលាញ់កញ្ញា Thuy Tien ជានិច្ច”។


យ៉ាងណាមិញ បន្ទាប់ពី កញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី បង្ហោះសារសុំទោសរួចមក ភ្លាមៗនោះក៏មានប្រជាជនវៀតណាមជា ច្រើន ហាក់ពេញចិត្តចំពោះការសុំទោសនិងមិនប្រកាន់ទោសពៃរ៍ ខណៈអ្នកផ្សេងទៀតបានបញ្ចេញមតិបន្ថែមទៀតថា នាងគួរតែប្រយ័ត្នប្រយែង ពេលប្រើប្រាស់បណ្ដាញសង្គមផងដែរ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


