ជីវិតកម្សាន្ដ
នាយ ពែកមី នាំអំណោយសប្បុរសជនទៅចែកជូនគ្រួសារក្មេងៗរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដចម្លង
តារាកំប្លែងល្បីឈ្មោះនាយ ពែកមី កាលពីរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ បាននាំយកថវិកាទៅចែកជូនដល់គ្រួសារក្មេងៗរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដចម្លងបណ្ដាលឲ្យស្លាប់ និងខ្លះទៀតត្រូវបានសង្គ្រោះបន្ទាន់។

បើតាមការបញ្ជាក់របស់នាយ ពែកមី បានប្រាប់កម្ពុជាថ្មីថា ទឹកប្រាក់ដែលសប្បុរសជនចូលរំលែកទុក្ខតាមរយៈលោក គឺទទួលបានសរុប ៧១៥២ .៩២ ដុល្លារ (គិតជាលុយខ្មែរ ២៩.៣២៦ ៩៧២ រៀល)។

នាយ ពែកមី បន្តថា ចំពោះគ្រួសារប្អូនៗដែលទទួលមរណភាព ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ ៣០០ ០០០ រៀល។

ដោយឡែកសម្រាប់ក្រុមគ្រួសាររបស់ប្អូនៗដែលរួចផុតជីវិត ម្នាក់ៗ ទទួលបានថវិកាចំនួន ១ លានរៀល។ ថវិកាទាំងនេះ បានមកពីសប្បុរសជន និងថវិការបស់លោកផងដែរ។

នាយ ពែកមី បន្ថែមថា ក្មេងៗដែលរងគ្រោះទាំងអស់នោះ ស្ថិតនៅកោះចំរើន ដែលជាស្រុកកំណើតម្តាយក្មេងតែម្ដង។

គួររម្លឹកថា កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ មានឧបទ្ទវហេតុលិចទូកដចម្លងសិស្សសាលា១៥ នាក់ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលឲ្យសិស្សានុសិស្ស ១១ នាក់ បាត់បង់ជីវិត និងរួចជីវិតចំនួន ៤ នាក់៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


