ជីវិតកម្សាន្ដ
សំណាងណាស់ ពិធីករ សុខ រ៉ាស៊ី សរសៃដែកធ្លាក់ពីលើការដ្ឋានចំរថយន្តស៊េរីទំនើប មិនត្រូវខ្លួន
ភ្នំពេញ ៖ នេះចាត់ទុកថាជារឿងដ៏ហួសចិត្តសម្រាប់ពិធីករប្រុសសង្ហាលោក សុខ រ៉ាស៊ី ខណៈទើបតែចូលដល់ថ្ងៃទី១ នៃដើមឆ្នាំ២០២១សោះ ក៏មកត្រូវជួបរឿងស៊យដោយ សរសៃ ដែក មួយ កំណាត់ធ្លាក់ ពីលើ ការដ្ឋាន កំពុង សាងសង់មួយកន្លែងត្រូវ ចំ រថយន្តស៊េរីទំនើបរបស់លោកតែម្តង។

ចំពោះហេតុការណ៍ ដែលធ្លាក់ដែកសរសៃពីលើអគារកំពុងសាងសង់ត្រូវមកចំរថយន្តលោក សុខ រ៉ាស៊ីនេះ គឺកើតឡើងស្ថិត នៅតាម បណ្ដោយ ផ្លូវ ៩៥សង្កា ត់បឹងកេងកង៣ខណ្ឌ បឹង កេងកង រាជធានី ភ្នំពេញ កាលពី វេលា ម៉ោង ៣ និង ៤៥នាទីរសៀលថ្ងៃ ទី ០១ ខែមករា ឆ្នាំ ២០២០នេះ។

យ៉ាងណាមិញក្នុងហេតុការណ៍គ្រោះថ្នាក់នេះដែរ គឺពិតជា សំណាងល្អ ណាស់ដែលមិន បណ្តាលឲ្យរងរបួសដល់លោក សុខ រ៉ាស៊ី នោះទេគ្រាន់តែ រថយន្ត ទំនើប រង ការ ខូចខាត ផ្នែកដំបូលខាងមុខប៉ុណ្ណោះ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីសាមីខ្លួនលោក រ៉ាស៊ី នារសៀលថ្ងៃទី០១ ខែមករានេះ។

បើតាមការបញ្ជាក់ពិធីករ សុខ រ៉ា ស៊ី បាន រៀបរាប់ឲ្យ ដឹង ដោយខ្លីថានេះចាត់ទុកជាសំណាង ហើយ ដែល មិនបណ្តាលឲ្យមានគ្រោះថ្នាក់មកលើលោកដែលកំពុងជិះក្នុងរថយន្តពោលគឺត្រឹមធ្លាក់ ត្រូវ ចំ រថយន្ត រង ការខូចខាត។ម្យ៉ាងទៀតបើសិនជាធ្លាក់ ត្រូវ អ្នក ជិះ ម៉ូតូវិញ មិនដឹមិនដឹងមានគ្រោះថ្នាក់យ៉ាងណានោះទេ។

លោក សុខ រ៉ាស៊ី បានបន្ថែមទៀតថាសារដែលសំខាន់គឺលោកសំណូមពរដល់ម្ចាស់ការដ្ឋានត្រូវ បង្កើនការប្រុងប្រយ័ត្ន និង អំពាវនាវ ឲ្យ អាជ្ញាធរ ជួយពិនិត្យមើលឡើងវិញផង ដើម្បីឲ្យដំណើរការសាងសង់ត្រូវប្រកបដោយសុវត្ថិភាពត្រឹមត្រូវនិង តាមបច្ចេកទេសព្រោះ នៅម្តុំនោះ មានអ្នកធ្វើ ដំណើរ ឆ្លងកាត់ ច្រើន៕
ដោយ ៖ ចាន់រ៉ា




សូមចុច ៖
សូមចុច ៖
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


