ជីវិតកម្សាន្ដ
IU ក្លាយជាតារាស្រីមនុស្សធម៌ និងជាបុគ្គលមហាជនស្រលាញ់ពេញប្រទេស
IU ក្រៅពីមានសម្រស់ស្រស់ស្អាត សំឡេងពីរោះ នាងក៏ជាមនុស្សដែលមានចិត្តគំនិតគួរឲ្យស្រលាញ់ខ្លាំងបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តប្រទេសកូរ៉េខាងត្បូង។

ជាក់ស្ដែងកាល់ពីពេលថ្មីៗនេះ កម្មវិធី ‘TMI News Show’ របស់ Mnet បានចែករំលែកក្នុងប្រធានបទ ‘ ‘តារា Idol ដែលចំណាយប្រាក់ច្រើនជាងគេលើការបរិច្ចាគ’ ហើយលេខ ១ គឺធ្លាក់ទៅលើតារាសម្ដែងនិងចម្រៀង IU។ ដូច្នេះបង្ហាញថា IU មានឈ្មោះជាតារាសប្បុរសធម៌ មក២ឆ្នាំជាប់គ្នាហើយ។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលតារាស្រីរូប IU តែងតែងជួយមនុស្សដោយការបរិច្ចាគ បន្ទាប់ពីការបង្ហាញខ្លួនដំបូងរហូតដល់ពេលនេះ IU បានបរិច្ចាគប្រហែល ៤.៣ ពាន់លានវ៉ុន និងខែកញ្ញាកន្លងទៅ IU ក៏បានប្រារព្ធខួបលើកទី១៤ ជាមួយនឹងការបរិច្ចាគ ២០០ លានវ៉ុន (១៤៤,០០០ដុល្លារ) សម្រាប់កម្មវិធីសប្បុរសធម៌ផងដែរ។

គួរបញ្ជាក់ដែរថា តារាសម្ដែង និងចម្រៀង IU ឬ Lee Ji-eun កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩៣ នៅ Songjeong dong ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ តារាចម្រៀងរូបនេះត្រូវបានអ្នកគាំទ្រទូទាំងសកលលោកឲ្យនាមថា ជាតារាស្រីមនុស្សធម៌ ក្រៅពីសិល្បៈនាងតែងតែជួយការងារសង្គម មិនថាការបរិច្ចាគឬជាអ្វីនោះទេ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ជះឥទ្ធិពលរបស់នាងទៅកាន់ពិភពលោក តាមរយៈបទចម្រៀង
ចុចអាន៖ធ្លាយរូបភាព Song Joong Ki កំពុងសាងស្នេហ៍ជាមួយតារាសម្ដែងមួយរូប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


