ជីវិតកម្សាន្ដ
តារាស្រីធ្លាប់បរិច្ចាគក្រលៀន ខកចិត្តខ្លាំងក្រោយ Selena ថា Taylor Swift ជាមិត្តជិតស្និទ្ធម្នាក់គត់
តារាសម្តែង Francia Raisa ដែលបានបរិច្ចាគក្រលៀនរបស់នាងទៅឱ្យ Selena Gomez សម្រាប់ការព្យាបាលកាលពីឆ្នាំ ២០១៧ បាន unfollow គណនីបណ្តាញសង្គមរបស់ Selena ជាផ្លូវការ បន្ទាប់ពីនាងបានអះអាងថា Taylor Swift គឺជាមិត្តល្អបំផុតតែមួយគត់ នៅក្នុងវិស័យសិល្បៈ។

នៅក្នុងបទសម្ភាសន៍ចុងក្រោយជាមួយទស្សនាវដ្តី Rolling Stone តារាចម្រៀង Selena Gomez បាន និយាយថា”មានតែ Taylor Swift ដែលជាមិត្តជិតស្និទ្ធនៅក្នុងវិស័យសិល្បៈនេះ ដោយមិននិយាយពី Francia Raisa ដែលជាតារាសម្តែងបានបរិច្ចាគក្រលៀនរបស់នាងក្នុងឆ្នាំ ២០១៧ ”។

ទន្ទឹមនឹងនោះ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី Francia Raisa ដែលបានបរិច្ចាគក្រលៀនឲ្យ Selena Gomez ដើម្បីព្យាបាលជំងឺ Lupus ក្នុងឆ្នាំ ២០១៧ បានសម្តែងការខកចិត្តចំពោះសេចក្តី ថ្លែងការណ៍របស់តារាចម្រៀងរូបនេះ។ ជាពិសេស Francia Raisa បានបញ្ចេញមាតិរបស់នាងនៅក្រោយ វីដេអូចែករំលែករបស់ Selena ជាមួយនឹងខ្លឹមសារខ្លីៗថា “គួរឱ្យចាប់អារម្មណ៍ !”។ បន្ទាប់ពីនោះមក តារាស្រីរូបនេះបាន unfollow គណនី Instagram របស់ Selena ។

ទោះជាយ៉ាងណា មានទស្សនិកជនភាគច្រើនមិនយល់ស្របនឹង Selena នោះទេ ដោយសារតែតារាចម្រៀងរូបនេះ ហាក់មិនពេញចិត្តចំពោះការលះបង់របស់តារាស្រី Francia Raisa ឡើយ។ សូម្បីតែនៅក្នុងភាពយន្តឯកសាររបស់នាង Selena ក៏មិនស្ទាក់ស្ទើរក្នុងការនិយាយអំពី Francia ដែលជាអ្នក មានគុណរបស់នាងផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អាល់ប៊ុម Midnights របស់ Taylor Swift បង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មាន លើ Billboard Hot 100
ចុចអាច៖Selena Gomez ប្រកាសលាឈប់ពីសិល្បៈ និងប្រាប់គម្រោងមួយចំនួន ក្រោយរៀបការរួច
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


