ជីវិតកម្សាន្ដ
Selena Gomez ប្រកាសលាឈប់ពីសិល្បៈ និងប្រាប់គម្រោងមួយចំនួន ក្រោយរៀបការរួច
តារាចម្រៀង និងតារាសម្តែងហូលីវូដ Selena Gomez បានប្រកាសថា នាងនឹងលាឈប់ពីសិល្បៈ និងប្រាប់ពីគម្រោងមួយចំនួន បន្ទាប់ពីរៀបការមានកូនរួច។

ការប្រកាសនេះបានធ្វើឡើងក្នុងបទសម្ភាសន៍នៃកម្មវីធី Award Chatter នៅក្នុងវីដេអូនោះ នាងបាននិយាយថា ខ្លួននឹងឈប់ពីពិភពសិល្បៈ បន្ទាប់ពីរៀបការមានកូន ហើយផ្លាស់ពីរដ្ឋតិចសាស់ទៅហូលីវូដវិញ។
ទន្ទឹមនឹងនេះដែរ នាងបានបង្ហាញពីគម្រោងដែលគ្រោងទុកថា “ច្បាស់ណាស់ ខ្ញុំនឹងយកកូនបួននាក់ បន្ទាប់ពីរៀបការរួច។ ផែនការជីវិតទាំងពីរនេះ គឺជាការគ្រោងទុករបស់ខ្ញុំ ហើយក៏មិនមានបញ្ហាអ្វីទេក្នុងជីវិត ដែលខ្ញុំអ្នកដឹកនាំជីវិតខ្លួនឯង”។

ដោយឡែកនៅក្នុងបទសម្ភសមូយទៀត មានឈ្មោះថា ‘Giving Back Generation’ តារាចម្រៀងរូបនេះនិយាយថា “ខ្ញុំចង់រៀបការ និងធ្វើជាម្តាយ”។ ក្នុងនោះនាងបានបង្ហើបថា “ខ្ញុំចង់បានប្តី ហើយខ្ញុំចង់បានការថ្នាក់ថ្នម”។ នាងបានបន្ថែមទៀតថា នាងបានទៅដើរលេងជាមួយមនុស្សចាស់ជាងខ្លួនបន្តិច ដោយគាត់បានមើលថែរនាង ក៏ដូចជាយកចិត្តទុកដាក់មកលើរូបនាងផងដែរ។

គួរបញ្ជាក់ថា នៅពេលថ្មីនេះ គេប្រទះឃើញ Selena Gomez ធ្វើដំណើរកម្សាន្តនៅប្រទេសអ៊ីតាលី ជាមួយ Andrea Iervolino ដែលជាផលិតករភាពយន្តជនជាតិអ៊ីតាលីវ័យ ៣៤ ឆ្នាំ កាលពីដើមខែនេះ។ ខណៈអ្នកទាំងពីរបានចំណាយពេលមួយថ្ងៃនៅលើទូកជាមួយគ្នា និងញ៉ាំអាហារនៅរមណីយដ្ឋាន អ៊ីតាលី ដូច្នោះហើយ អ្នកគាំទ្រមានការសង្ស័យថាលោក Andrea Iervolino គឺជាអនាគតស្វាមីរបស់នាង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Selena Gomez បង្ហើបថា គ្រោងនឹងចេញអាល់ប៊ុមថ្មី នាពេលខាងមុខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


