ជីវិតកម្សាន្ដ
អ្នកសិល្បៈល្បីៗ ស្នើកុំឲ្យយក សឿ សុធារ៉ា ទៅឡាយដើម្បីផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួន
បន្ទាប់ពីសង្កេតឃើញបុគ្គលមួយចំនួន យកតារាសម្ដែងអ្នកនាង សឿ សុធារ៉ា ដែលកំពុងជួបទុក្ខធំ បាត់បង់អ្នកម្តាយជាទីស្រលាញ់ ទៅធ្វើការឡាយវីដេអូ ក្នុងន័យទាញយកផលប្រយោជន៍ផ្ទាល់ខ្លួននោះ ភ្លាមៗនេះដែរ ស្រាប់តែមានអ្នកសិល្បៈល្បីៗ បានចេញមុខប្រតិកម្ម ដោយស្នើឲ្យបញ្ឈប់សកម្មភាពនេះ។

ជាក់ស្ដែងគេឃើញមានអ្នកសិល្បៈល្បីៗរបស់ខ្មែរដូចជា អ្នកនាង គឹម លីហ្សា ,អ្នកនាង ម៉ៅ ស៊ីណា ត ,អ្នកនាង សុន ស្រីពេជ្រ ,អ្នកនាង កាឆយ និងអ្នកដឹកនាំរឿង គឺ លោក កៅ សីហា ជាដើម បាននាំ គ្នាបញ្ចេញប្រតិកម្មលើករណីនេះ។
ផ្អែកតាមខ្លឹមសារដែលបង្ហោះ អ្នកនាង គីម លីហ្សា បានលើកឡើងថា «សូមឲ្យម្ចាស់អាជីវកម្មទាំងអស់ មេត្តាទុកគាត់ឲ្យស្ងប់ស្ងាត់ រក្សាសីលនៅវត្តសិនទៅ បើជួយជាលុយ ក៏ជួយគាត់ទៅ កុំយកគាត់មកធ្វើអាជីវកម្មពេលនេះ Live លក់នេះ លក់នោះ Please ចាំផុត ១០០ ថ្ងៃម្តាយគាត់សិនទៅ»។

ចំណែកលោក កៅ សីហា ក៏បាននិយាយដែរថា សុំចិត្តណាបងប្អូន កុំយកមនុស្សដែលកំពុងធ្លាក់ជ្រោះ មកធ្វើអាជីវកម្មបន្តទៀតអី បាបមានពិត កម្មពៀរក៏មានពិត ហើយទាន់ហន់ទៀត។ អ្នកណាសាងអីទទួលហ្នឹងទៅ។ ទេវតាមានភ្នែក លោកគង់ប្រថាប់លើស្មាយើងរាល់គ្នាគ្រប់ដង្ហើមចេញចូល។ សច្ចភាពមានតែសាមីបុគ្គលទើបច្បាស់ថា អ្វីជាអ្វី។ ស ខ្មៅ ល្អ អាក្រក់ មិនមែនស្ថិតលើរូបភាពសប្បុរសខាងក្រៅទេ គឺ ចិត្ត បេះដូង និងភាពស្មោះត្រង់។

លោកបន្តទៀតថា វាលវដ្តសង្សារ នៃជីវិត គឺបែបនេះ … សាងតែល្អ សន្សំតែបុណ្យទុកសម្រាប់ខ្លួនឯងបន្តទៅជាតិមុខទៀត ក្រែងបុណ្យដែលយើងបានសាង បាននាំកុសលរុញឲ្យយើងលាងបាប បានកើតជាមនុស្សម្ដងទៀតនៅជាតិក្រោយ។
រីឯអ្នកនាង ម៉ៅ ស៊ីណាត ក៏បានលើកឡើងបែបនេះថា «អូនអើយអូន ហេតុអ្វីអូនមិនស្ដាប់បង ពាក្យបងប្រាប់អូននៅនឹងវត្ត គ្នាស្មារតីមិនគ្រប់គ្រាន់ ហើយយកគ្នាទៅឡាយឲ្យកើតជារឿង ព្រះគុណជាម្ចាស់អើយ»។

ងាកមកមើលតារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ ក៏បានបញ្ចេញមតិដែរថា «ត្រឹមត្រូវណាស់ មនុស្សកំពុងមានវិបត្តិធ្ងន់ធ្ងរ ហើយមិនអាចគ្រប់គ្រងខ្លួនឯងបានទៀត មិនគួរណាយកគាត់មកឡាយដើម្បីផលប្រយោជន៍នោះទេ អាណិតគាត់»។

អ្នកនាង កាឆយ និយាយដែរថា «បងគាំទ្រអូន ទុកឲ្យគ្នារស់បានល្អផង នេះមិនមែនជួយគាត់ទេ ធ្វើគាត់វិលវល់ថែមទៀត ហ៊ឺ…»។

ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រមួយចំនួនទៀត សម្ដែងក្ដីអាណិតដល់អ្នកនាង សឿ សុធារ៉ា ដូចៗគ្នាផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


