ជីវិតកម្សាន្ដ
ការឈឺចាប់ ៣ ឆ្នាំមុន ធ្វើឲ្យ ពេជ្រ សូលីកា មានជំងឺប្រចាំកាយដល់សព្វថ្ងៃ
តារាចម្រៀងមានឈ្មោះជាអ្នកមេម៉ាយកូនមួយ ពេជ្រ សូលីកា កន្លងមក នាងមិនដែលធ្លាប់ទម្លាយឲ្យអ្នកគាំទ្រ ឬទស្សនិកជន បានដឹងទេថា សព្វថ្ងៃកំពុងមានជំងឺម្យ៉ាង ក្រោយជួបរឿងរ៉ាវឈឺចាប់រយៈពេល ៣ ឆ្នាំ កន្លងមកនេះ។

ទន្ទឹមគ្នានោះដែរ ក្រៅតែពីការទម្លាយបែបនេះ តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ក៏បានស្នើសុំដោយទទូចចំពោះអ្នកគាំទ្រឲ្យបញ្ឈប់ការ mention ឈ្មោះខ្លួន និងសុំកុំ screenshot មកឲ្យនាងទៀតនូវអ្វីដែលមិនចង់ឃើញ។ ម្យ៉ាងទៀត ពេជ្រ សូលីកា បញ្ជាក់ដែរថា ខ្លួនក៏សុំមិនដឹងមិនឮ ព្រោះរស់នៅជាមួយការពិត ហើយមិនចេះសម្ដែងជាមួយភាពក្លែងក្លាយទេ គឺហត់។

អ្នកនាង ពេជ្រ សូលីកា បានរៀបរាប់ទៅកាន់អ្នកគាំទ្រថា ឃើញបែបហ្នឹងហើយ ធ្វើឲ្យខ្ញុំនឹកឃើញដល់ការឈឺចាប់របស់ខ្ញុំកាលពី ៣ ឆ្នាំមុន ការឈឺចាប់ និងរូបភាពទាំងនោះ វាបានធ្វើឲ្យខ្ញុំមានជំងឺប្រចាំកាយដល់សព្វថ្ងៃ។ អ្វីដែលខ្ញុំសុំដល់អ្នកទាំងអស់គ្នា គឺសុំកុំ mention ឈ្មោះខ្ញុំ និងសុំកុំ screen shot មកឲ្យខ្ញុំឃើញទៀតអី។

តារាស្រី ពេជ្រ សូលីកា បាននិយាយបន្ថែមថា ខ្ញុំសុំមិនដឹងមិនឮ ខ្ញុំរស់នៅជាមួយការពិត ខ្ញុំមិនចេះសម្ដែងជាមួយភាពក្លែងក្លាយទេ គឺហត់។ ខ្ញុំបានមកដល់សព្វថ្ងៃនេះ គឺខ្ញុំសប្បាយចិត្តនឹងខ្លួនឯងខ្លាំងណាស់។

បន្ទាប់ពីឃើញការបញ្ចេញអារម្មណ៍បែបនេះរបស់ ពេជ្រ សូលីកា ក៏មានអ្នកគាំទ្រជាច្រើនបានសម្តែងការអាណិត និងលើកទឹកចិត្តដល់តារាស្រីរូបនេះឲ្យមានភាពរឹងមាំ ខណៈខ្លះទៀតនិយាយថា កុំខ្វល់ច្រើនពេកIdol កម្មពៀរវាមានពិតមិនចាំជាតិក្រោយទេ មនុស្សមានពិស ទោះបងមិនតប ក៏មានយុត្តិធម៌សម្រាប់បងថ្ងៃនេះ,ការស្ងប់ស្ងាត់របស់អ្នកកាលពីបីឆ្នាំមុន គឺបានផ្តល់យុត្តិធម៌ស្អាតស្អំល្អត្រឹមត្រូវឲ្យអ្នកនៅក្នុងពេលនេះវិញហើយ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


