ជីវិតកម្សាន្ដ
Jungkook ឆ្លៀតទៅសួរសុខទុក្ខក្រុមជម្រើសជាតិ កូរ៉េ មុនការប្រកួត World Cup 2022 មកដល់ (មានវីដេអូ)
កំឡុងពេល Jungkook នៅកាតាដើម្បីរៀបចំពិធីបើកការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ មាជិក BTS រូបនេះក៏ឆ្លៀតពេលទៅសួរសុខទុក្ខ និងលើកទឹកចិត្តក្រុមជម្រើសជាតិកូរ៉េ មុនពេលការប្រកួតប្រព្រឹត្តទៅ។

កាលពីថ្ងៃទី ២០ ខែវិច្ឆិកា Jungkook សមាជិក BTS បានទៅលេង “ទីស្នាក់ការ” របស់ក្រុមកូរ៉េដើម្បី លើកទឹកចិត្ត តដល់ក្រុមជម្រើសជាតិកូរ៉េ។ នៅក្នុងជំនួបនោះ Jungkook បានចែករំលែកថា “ខ្ញុំសង្ឃឹម ថាអ្នកទាំងអស់គ្នានឹងមានសុខភាពល្អជានិច្ចកំឡុងពេលប្រកួត។ ខ្ញុំនិងសមាជិកក្រុម BTS រួមជា មួយនឹងប្រជាជនកូរ៉េទាំងអស់ នឹងលើកទឹកចិត្តក្រុមកូរ៉េ”។

បន្ថែមពីលើនេះ សមាជិក BTS រូបនេះក៏បានបង្ហាញថតរូបជាមួយកីឡាករ Son Heung Min និងកីឡាករកូរ៉េផ្សេងទៀត។ លើសពីនេះ Jungkook ក៏ត្រូវបានក្រុមកូរ៉េផ្តល់អាវជម្រើសជាតិមួយផងដែរ។

ទាក់ទងនឹងក្រុមកូរ៉េនេះ គ្រូបង្វឹកលោក Paul Bento បាននាំកីឡាករខ្លាំងៗមកលេង World Cup ឆ្នាំ ២០២២ រួមមាន កីឡាករSon Heung Min, កីឡាករ Kim Min Jae, កីឡាករ Lee Jae Sung, កីឡាករ Lee Kang In, និងកីឡាករ Jeong Woo Yeong ជាដើម។

យ៉ាងណាមិញនៅ FIFA World Cup ឆ្នាំ ២០២២ ក្រុមកូរ៉េនឹងត្រូវជួបក្រុមអ៊ុយរូហ្គាយ , ហ្គាណា និងព័រទុយហ្គាល់ក្នុងពូល H ។ ក្រុមកូរ៉េតាំងចិត្តនឹងចូលទៅវគ្គបន្ត ដោយពួកគេព្យាយាមរកគ្រាប់បាល់ ដ៏លំបាកមួយនៅពេលដែលក្រុមកូរ៉េប៉ះជាមួយក្រុមខ្លាំង ប៉ុន្តែពួកគេមានទំនុកចិត្តថាពួកគេនឹងបំពេញគោលដៅដែលបានកំណត់៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖មកដឹងអត្ថន័យបទចម្រៀងរបស់ Jungkook សម្ដែងបើកការប្រកួត World Cup យប់មិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


