ជីវិតកម្សាន្ដ
Jin សមាជិក BTS នឹងចូលបម្រើកងទ័ពនៅថ្ងៃទី ១៣ ខែក្រោយនេះហើយ
យោងតាមប្រព័ន្ធផ្សាព្វផ្សាយរបស់កូរ៉េចេញផ្សាយនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ Jin គ្រោងនឹងចូលបម្រើកងទ័ពនៅមជ្ឈមណ្ឌលបណ្តុះបណ្តាជ្រើសរើសនៃអង្គភាពកងទ័ពនៅតំបន់ Yeoncheon County នៃខេត្ត Gyeonggi នៅថ្ងៃទី ១៣ ខែធ្នូនាពេលខាងមុខនេះ។

ទាក់ទងនឹងបញ្ហានេះ ខាងផលិតកម្ម Big Hit Music ដែលជាភ្នាក់ងាររបស់ BTS បានធ្វើអត្ថាធិប្បាយ យ៉ាងខ្លីជាមួយសារព័ត៌មានថា “វាពិបាកនឹងបញ្ជាក់។ យើងសុំការយោគយល់ពីអ្នកគាំទ្រ”។ ទីភ្នាក់ងារនេះបានពន្យល់ថា “បន្ទាប់ពីនោះ និតិវិធីទាក់ទងនឹងការចុះឈ្មោះចូលបម្រើការងារក្នុង រដ្ឋបាលយោធានឹងត្រូវអនុវត្តតាម។ សមាជិកផ្សេងទៀតក៏នឹងបំពេញកាតព្វកិច្ចយោធារបស់ពួកគេ ជាបន្តបន្ទាប់តាមផែនការរបស់ពួកគេដែរ”។

យ៉ាងណាមិញ ទន្ទឹមនឹងនេះដែរកាលពីដើមខែនេះ Jin ក៏ធ្លាប់បានបញ្ជាក់នៅលើបណ្តាញសង្គម Weverse ជាមួយអ្នកគាំទ្រថា លោកនឹងត្រូវបានចាត់តាំងឱ្យទៅមូលដ្ឋានទ័ពជួរមុខនៅក្នុងខែក្រោយនេះផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ហ្វេនច្រណែន ក្រោយ Song Hye Kyo ឈានចូលអាយុ ៤១ ឆ្នាំហើយ នៅតែក្មេង
ចុចអាន៖រថយន្តស៊េរីទំនើបរបស់ Jungkook ដាក់ដេញថ្លៃក្នុងតម្លៃកប់ក្ដោង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


