ជីវិតកម្សាន្ដ
ក្រុម BLACKPINK នឹងបញ្ចេញកម្មវិធី Reality Show ជាលើកទី ១
BLACKPINK នឹងត្រលប់មកវិញជាថ្មីម្តងទៀតជាមួយនឹងកម្មវិធី Reality Show ថ្មីរបស់ពួកគេផ្ទាល់ ដោយកាលពីថ្ងៃទី ១ ខែធ្នូ ខាងផលិកម្ម YG បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយឈុតខ្លីៗនៃកម្មវិធី “B.P.M” ដែលមានឈ្មោះពេញថា “BORN PINK MEMORIES” ។

កាលពីព្រឹកមិញនេះ YG Entertainment បានប្រកាសជាផ្លូវការថា “B.P.M” នឹងក្លាយជាកម្មវិធី បង្ហាញការជីវិតពិតលើកដំបូងរបស់ BLACKPINK បន្ទាប់ពីកម្មវិធី “24/365 with BLACKPINK” ឆ្នាំ ២០២០ របស់ពួកគេ។ យោងតាមទីភ្នាក់ងារបាននិយាយថាកម្មវិធី “B.P.M” នឹងនាំអ្នកគាំទ្រឲ្យឃើញពីសកម្មភាពរនៅពីក្រោយឆាកនៃការផ្សព្វផ្សាយថ្មីៗរបស់ក្រុមសម្រាប់អាល់ប៊ុមចុងក្រោយរបស់ពួកគេ “BORN PINK”។

YG Entertainment បានបន្តទៀតថា “BLACKPINK នឹងបង្ហាញពីសកម្មភាព ខុសគ្នាទាំងស្រុងនៃភាពទាក់ ទាញរបស់ពួកគេ នៅពេលដែលពួកគេសម្តែងនៅលើឆាក” ។ បន្ថែមពីលើនេះ វីដេអូនៅពីក្រោយឆាកពីសកម្មភាពរបស់ពួកគេនឹងទាក់ទងជាមួយអ្នកគាំទ្ររបស់ពួកគេយ៉ាងជិតស្និទ្ធតាមរយៈវគ្គជាច្រើន”។

យ៉ាងណាមិញ ចំនួនភាគ ជាមួយកាលវិភាគចេញផ្សាយសម្រាប់កម្មវិធី “B.P.M” ខាងផលិកម្ម YG Entertain ment មិនទាន់បញ្ជាក់ក៏ដូចជាត្រូវនឹងប្រកាសនៅពេលក្រោយផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បង្ហាញមុខតារាអន្តរជាតិជាច្រើន មកគាំទ្រការប្រគំតន្ត្រី Blackpink នៅ សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


