ជីវិតកម្សាន្ដ
សុះ ម៉ាច អង្វរព្រះសុំកាត់អាយុខ្លួន ១០ ឆ្នាំ ដើម្បីម្ដាយបានជាសះស្បើយ
ឃើញស្ថានភាពជំងឺ និងសុខភាពអ្នកម្ដាយជាទីស្រលាញ់កាន់តែចុះខ្សោយទៅៗ តារាចម្រៀងលោក សុះ ម៉ាច បានថ្លែងពាក្យពេចន៍យ៉ាងកម្សត់ និងថែមទាំងអង្វរព្រះសុំកាត់អាយុខ្លួន ១០ ឆ្នាំ ដើម្បីម្ដាយបានជាសះស្បើយ តែមើលទៅគ្មានសង្ឃឹមទេ។

លោក សុះ ម៉ាច ដែលទើបវិលត្រឡប់ពីការច្រៀងកម្មពិធីមង្គលការនៅខេត្តកោះកុងបានពោលពាក្យទាំងអួលដើម.ក ថា កើតចាស់ឈឺស្លាប់ជាច្បាប់ធម្មជាតិ។ ប៉ុន្តែនៅពេលឃើញម្ដាយរបស់ខ្លួនប្រៀបដូចចង្កៀងដែលជិតអស់ប្រេងបែបនេះ ទឹកភ្នែកខ្ញុំហូរមក ទោះខំទប់យ៉ាងណា ក៏មិនជាប់ដែរ។ កាលម្ដាយនៅនិយាយបានលោកបានផ្ដែផ្ដាំថា កុំឲ្យខ្ញុំពិបាកចិត្តអ្វី យូរនិងឆាប់ម្ដាយគង់តែនឹងស្លាប់ទេកូន ម្ដាយចាស់ហើយ អាយុ ៨៥ ឆ្នាំ រស់មិនបានប៉ុន្មានទៀតទេ។

តារាចម្រៀងលោក សុះ ម៉ាច បន្តទៀតថា យប់នេះខ្ញុំត្រឡប់ពីកោះកុងច្រៀងកម្មពិធីមង្គលការគេក៏ប្រញាប់ប្រញាល់មករកម្ដាយ។ តែអនិច្ចាពេក តែ ១ ថ្ងៃសោះ មុនពេលខ្ញុំទៅកោះកុង បងប្អូនកូនចៅបានធ្វើសង្ឃទានជូនម្ដាយ ម្ដាយអាចនិយាយ និងកម្រើកដៃ ឬជើងបាន តែពេលនេះប្រែប្រួលអស់ ទោះកម្រើកមិនរួច និយាយមិនកើត បើកភ្នែកក៏មិនបាន ក៏អ្នកម្ដាយខំកម្រើកលើកដៃឱប.ក កូន ប្រឹងបើកភ្នែកមើលចៅៗ និងជូនពរដោយសំឡេងមិនអាចស្ដាប់បាន។

បន្ថែមពីនេះ តារាប្រុសលោក សុះ ម៉ាច បាននិយាយយ៉ាងកម្សត់ទៀតថា បើតាមបងៗដែលនៅថែប្រាប់ថា រាល់ពេល គាត់តែងតែរកឈ្មោះខ្ញុំរហូត។ ខ្ញុំបានអង្វរព្រះសុំកាត់អាយុខ្លួនឯង ១០ ឆ្នាំ ដើម្បី ឲ្យម្ដាយបានជាសះស្បើយ តែមើលទៅគ្មានសង្ឃឹមទេ។

ក្នុងនោះក៏មានអ្នកគាំទ្រលោកមួយចំនួនបានបង្ហាញក្ដីអាណិត និងរន្ធត់ចិត្ត ក្រោយឃើញអ្នកម្ដាយលោក សុះ ម៉ាច ធ្លាក់ខ្លួនឈឺធ្ងន់បែបនេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


