ជីវិតកម្សាន្ដ
Lisa នឹងចូលរួមដណ្តើមពានរង្វាន់ Premio Lo Nuestro ឆ្នាំ ២០២៣
Lisa សមាជិកក្រុម BLACKPINK នឹងចូលរួមដណ្តើមពានរង្វាន់ពីកម្មវិធី Premio Lo Nuestro របស់អាមេរិក ឡាទីនសម្រាប់បទចម្រៀង “SG” សហការជាមួយ DJ Snake, Megan Thee Stallion និង Ozuna ។

កាលពីថ្ងៃទី ២៣ ខែមករាកម្មវិធីប្រគល់ពានរង្វាន់ Premio Lo Nuestro ឬ Lo Nuestro Awards ដែលជាកម្មវិធីដណ្តើមពានរង្វាន់តន្រ្តីរបស់អាមេរិកឡាទីន ដ៏បំផុតធំប្រចាំឆ្នាំបានប្រកាសបញ្ជី ឈ្មោះបេក្ខភាពចូលរួមសម្រាប់កម្មវិធីប្រចាំឆ្នាំលើកទី ៣៥ របស់ពួកគេ។ ក្នុងនោះ Lisa សមាជិក ក្រុម BLACKPINK ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ “Crossover” Collaboration of the Year ជាមួយ “SG” ការសហការក្នុងខែតុលា ឆ្នាំ ២០២១ របស់នាងជាមួយ DJ Snake, Megan Thee Stallion និង Ozuna ។

ជាមួយគ្នានេះ បទច្រៀង “SG” ត្រូវបានប្រកួតប្រជែងជាមួយ បទ“La Fama”ជាការសហការរបស់ Rosalia និង The Weeknd និងបទ”Nostálgico” ដោយសហការ Ruvssian, Rauw Alejandro, និង Chris Brown ក៏ដូចជាបទ “Sigue” ជាការសហការរបស់J Balvin និង Ed Sheeran ជាចុងក្រោយបទ “Sin Fin” ជាការសហការរបស់ Romeo Santos រវាង Justin ។

យ៉ាងណាមិញ ការបោះឆ្នោតដំណើរការរហូតដល់ថ្ងៃទី ៥ ខែ កុម្ភៈ ហើយពានរង្វាន់ Lo Nuestro ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅ Miami-Dade (FTX) Arena នៅថ្ងៃទី ២៣ ខែកុម្ភៈ នៅវេលាម៉ោង ៧ យប់ ម៉ោងនៅសហរដ្ឋ អាមេរិក ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារារ៉េប Doja Cat បិទត្បូង ៣ ម៉ឺនគ្រាប់ពេញខ្លួន ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដ Schiaparelli
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


