ជីវិតកម្សាន្ដ
Pinky ផ្លាស់ប្ដូរសម្រស់ជានារី AI ហ្វេនចំណាំសឹងមិនបាន
បន្ទាប់ពីទទួលបានសិទ្ធិនៅក្រៅឃុំជាងពីរខែ ពេលនេះតារាសម្ដែង Pinky Savika ហាក់មានទីផ្សារការងារប្រសើរជាងមុន ហើយនាងក៏បានបង្ហាញសកម្មភាពខ្លះៗ នៅលើបណ្ដាញសង្គមផងដែរ។ តួយ៉ាងថ្មីៗនេះ Pinky បញ្ចេញរូបពីរសន្លឹកនៅលើ Instagram ដែលនាងបានផ្លាស់ប្ដូរសម្រស់ជានារី AI អ្នកគាំទ្រចំណាំសឹងមិនបាន។

តាមរយៈរូបថតពីរសន្លឹកនោះ Pinky បានតុបតែងមុខស្ទីល AI ហើយនាងថែមទាំងកាត់សក់ខ្លី និងប្ដូរពណ៌សក់ទៀតផង។ ពេលនេះគេមិនទាន់ដឹងថា តើរូបថតរបស់ Pinky ត្រូវបានកែកុនតាមអេឡិចត្រូនិក ឬមួយនាងផ្លាស់ប្ដូររូបរាងខ្លួនឯងនោះទេ។ ប៉ុន្តែបើតាមការបញ្ជាក់របស់នាងនៅលើខេបសិន តារាស្រីវ័យ ៣៦ឆ្នាំរូបនេះប្រាប់ថា រូបថតនោះជាស្ទីលនៃការ Make up មួយបែប ដើម្បីឱ្យមើលទៅប្លែកភ្នែក។

មិនថាផ្លាស់ប្ដូររូបរាងមែនឬអត់ឡើយ ចំពោះហ្វេនៗ Pinky នៅតែស្រស់ស្អាតគ្រប់ទម្រង់ ហើយពួកគេនៅតែបន្តគាំទ្រនាងជានិច្ច ទោះបីនាងធ្លាប់សាងកេរ្តិ៍ឈ្មោះអាស្រូវក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Pinky លេចមុខលើក្របទស្សនាវដ្ដីល្បីមួយ ក្រោយដោះលែងពីពន្ធនាគារ
ចុចអាន៖ ស្លៀកតែសារ៉ុងធម្មតាៗសោះ Prang ត្រូវអ្នកគាំទ្រ ប្រៀបប្រដូចទៅនឹងទេពធីតាលើដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


