ជីវិតកម្សាន្ដ
អ្នកគាំទ្រសរសើរចរិត Lisa ក្រោយនាំសមាជិក BABYMONSTER ញ៉ាំអាហារថ្ងៃត្រង់
Lisa នៃក្រុម BLACKPINK ធ្វើឱ្យអ្នកគាំទ្រសម្តែងការពេញចិត្ត ខណៈត្រូវគេទម្លាយថា នាងបាននាំសមាជិកជនជាតិ ថៃពីរនាក់របស់ក្រុម BABYMONSTER ទៅញ៉ាំអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋានថៃមួយកន្លែងក្នុងទីក្រុងសេអ៊ូល ។

កាលពីថ្ងៃទី ២៩ ខែមករា Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេបង្ហោះវីដេអូនៅលើ Twitter បន្ទាប់ពីអ្នកគាំទ្របានលួចថតរូបពេលញ៉ាំអាហាររបស់នាងជាមួយអ្នកហាត់ការជនជាតិថៃពីរនាក់គឺ Chiquita និង Pharita ។ រូបនេះបានថកាលពីខែ តុលា ឆ្នាំ ២០២១ ដែលអ្នកទាំងបីត្រូវបានគេប្រទះឃើញ ទៅភោជនីយដ្ឋានថៃមួយកន្លែងក្នុងទីក្រុងសេអ៊ូល។

ប៉ុន្តែថ្មីៗនេះទើបតែបានលេចចេញជាថ្មី បន្ទាប់ពីអ្នកគាំទ្រដឹងថានារី ២ នាក់ដែលនៅជាមួយ Lisa គឺជាអ្នកហាត់ការជនជាតិថៃមកពីក្រុម BABYMONSTER ដែជាក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG Entertainment ត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។

នៅពេលដែលរូបថតកំពុងពេញនិយមននៅលើបណ្តាញអ៊ីនធឺណែតមានមនុស្សជាច្រើនបានសម្តែងការពេញចិត្តនៅពេ លដែលបានឃើញការយកចិត្តទុកដាក់ និងការបន្ទាបខ្លួនរបស់កំពូលតារាដូចជា Lisa ដែលឆ្លៀតពេលចេញពីការងារដ៏មមាញឹករបស់នាង ដើម្បីមើលថែអ្នកហាត់ការជំនាន់ក្រោយដែលជាជនជាតិថៃដូចគ្នា។

ជាពិសេស Lisa នាងក៏ធ្លាប់និយាយបានរៀបរាប់ពីអ្នកហាត់ការជនជាតិថៃម្នាក់ បន្ទាប់ពីនាងបានធ្វើបទសំភាសន៍ជាមួយទស្សនាវដ្ដី Rolling Stone ដែលនាងបាននិយាយថា “មានអ្នកហ្វឹកហាត់ថៃម្នាក់ (នៅ YG) ដែលរំលឹកខ្ញុំកាលពីនៅក្មេង ខ្ញុំព្យាយាមមើលថែនាង និងផ្តល់ដំបូន្មានល្អៗ ហើយយើងញ៉ាំអាហារជាមួយគ្នា ក៏ដូចជាទៅទិញទំនិញ” ដូច្នោះនេះបានបញ្ចាក់យ៉ាងច្បាស់ថា Lisa យកចិត្តទុកដាក់មើលថែសិស្សប្អូនបានយ៉ាងល្អ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Kim Soo Hyun និង Song Hye Kyo ក្លាយជាតារាស៊ីថ្លៃខ្ពស់លើភាពយន្ត ក្នុងឆ្នាំ ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


