ជីវិតកម្សាន្ដ
Song Joong Ki បង្ហាញខ្លួនយ៉ាងរីករាយ នៅព្រលានយន្តហោះជាមួយនឹងភរិយា
បើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានឲ្យដឹងថា Song Joong Ki និងប្រពន្ធរបស់លោកនៅឯព្រលានយន្តហោះនាថ្ងៃទី ១៦ ខែកុម្ភៈ ដោយអ្នកទាំងពីរបានចេញដំណើរទៅប្រទេសហុងគ្រីដើម្បីថតរឿងថ្មីមួយ ។

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ តារាសម្តែងSong Joong Ki និងភរិយាជនជាតិអង់គ្លេស Katy Louise Saunders បានបង្ហាញខ្លួននៅនៅឯអាកាសយានដ្ឋានអន្តរជាតិ Incheon ដោយតារារូបនេះតែងតែទៅជិតប្រពន្ធហើយយកចិត្តទុកដាក់មើលថែនាងកំពុងមានផ្ទៃពោះ។ ជាមួយគ្នានេះក្រុមហ៊ុនគ្រប់គ្រងមិនបានប្រកាសពីកាលវិភាគជាក់លាក់របស់ Song Joong Ki និងភរិយារបស់គាត់ទេ ។


ប៉ុន្តែសារព័ត៌មាន Xports បានរាយការណ៍ថា តារាសម្ដែង និងភរិយាបានចេញដំណើរទៅប្រទេសហុងគ្រី ដើម្បីថតរឿងថ្មី Ro Ki Wan លោកនឹងស្នាក់នៅទីនេះថតរឿងប្រហែលរយៈពេល ២ ខែ។ នៅក្នុងខ្សែភាពយន្ត Ro Ki Wan នេះ Song Joong Ki ដើរតួជាជាជនភៀសខ្លួន បន្ទាប់មកបានធ្វើអន្តោប្រវេសន៍ខុសច្បាប់ទៅប្រទេសបែលហ្ស៊ិក។


យ៉ាងណាមិញ Song Joong Ki បានបញ្ជាក់ពីអាពាហ៍ពិពាហ៍របស់លោកជាមួយ Katy Louise Saunders កាលពីថ្ងៃទី ៣១ ខែមករា ដោយលោកបានប្រកាសឲ្យដឹងថា ប្រពន្ធរបស់លោកមានផ្ទៃពោះ ប៉ុន្តែលោកមិនបានប្រាប់ឱ្យដឹងថាតើនាងសម្រាលកូននៅពេលណានោះទេ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារា K-pop ៨ រូប បង្ហាញរូបតែមួយសន្លឹក ក៏អាចទាញចំណូលរាប់លានដុល្លារឲ្យប្រេនធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


