ជីវិតកម្សាន្ដ
តារា K-pop ៨ រូប បង្ហាញរូបតែមួយសន្លឹក ក៏អាចទាញចំណូលរាប់លានដុល្លារឲ្យប្រេនធំៗ
កម្លាំងទាញរបស់តារា K-pop ពិតជាខ្លាំងមិនធម្មតា នៅពេលដែលពួកគេណែនាំឬស្លៀកពាក់ផលិតផល ជាញឹកញាប់ប្រេនទាំងនោះលក់ដាច់ភ្លាមៗ។ វាគ្មានអ្វីចម្លែកទេ ដែលម៉ាកយីហោជាច្រើនកំពុងប្រញាប់ប្រញាល់បិទកិច្ចព្រមព្រៀងនេះដោយភាពជាដៃគូជាមួយតារាកូរ៉េ។ ជាក់ស្ដែងនៅដើមខែនេះ ប្រេនលំដាប់ Dior និង Valentino បានប្រកាសថា Jimin និង Suga សមាជិក BTS ជាទូតសុឆន្ទៈម៉ាករៀងៗខ្លួន។
១ Jennie សមាជិកក្រុម Blackpink បន្ទាប់ពីបង្ហោះរូបភាពមួយសន្លឹកសោះស្រាប់តែមានមនុស្សទៅបោះតង់ដេកចាំខាងក្រៅហាង Adidas

Jennie គឺជាតារា K-pop ដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពម៉ូដបច្ចុប្បន្ននេះ។ នាងត្រូវបានគេស្គាល់ថាជាតារាស្រីដ៏ស្ទីលស៊ិចស៊ី ខណៈគេដាក់ឈ្មោះថាជាស្ដេចម៉ូដ ។ នៅក្នុងរូបថតមួយ Jennie បានបង្ហោះនៅលើ Instagram ក្នុងខែសីហា ឆ្នាំ២០២២ នាងបានពាក់ម៉ូដែល Adidas Samba ADV Black ។ Kbizoom បានរាយការណ៍ថា បន្ទាប់ពី Jennie បង្ហោះរូបថតនេះ អ្នកគាំទ្រតម្រង់ជួរនៅខាងក្រៅហាង Adidas ដោយអ្នកខ្លះថែមទាំងបោះតង់ពេញមួយយប់ដើម្បីក្លាយជាអថិជនដំបូងថែមទៀត។
២ Jungkook សមាជិក BTS អ្នកគាំទ្រសម្រុកទិញយីហោនោះតាមលោក

នៅលើគម្របនៃទស្សនាវដ្ដី Vogue Japan ខែសីហា ឆ្នាំ ២០២០ Jungkook បានពាក់អាវ Nylon Gabardine Blouson Jacket របស់ Prada ។ យោងតាមរបាយការណ៍បានឲ្យដឹងថា អាវធំតម្លៃ៣ពាន់ដុល្លារ លក់អស់តាមអ៊ីនធឺណិតក្នុង ២៥ ប្រទេស។ ក្រោយមក ក្នុងអំឡុងពេលផ្សាយផ្ទាល់ជាមួយសមាជិកក្រុមផ្សេងទៀត Jungkook បានពាក់ស្បែកជើងកវែងតែមួយគត់របស់ Prada ដែលមានតម្លៃ ១,២០០ ដុល្លារ ហើយស្ទើរតែភ្លាមៗនោះអ្នកគាំទ្ររបស់លោកបានសម្រុកទិញតាមអាយដុលពួកគេភ្លាមៗ។
៣ Roséក្រុម Blackpink បង្ហាញខ្លួនភ្លាមសម្អាតធ្នើរឲ្យប្រេន YSL គ្មានសល់

Rosé បានក្លាយជាទូតសុឆន្ទៈឲ្យប្រេន Yves Saint Laurent ក្នុងឆ្នាំ ២០២០ ក្នុងរយៈពេលមួយខែនៃការប្រកាសនេះ The Straits Times បានរាយការណ៍ថា មានការចាប់អារម្មណ៍លើម៉ាកនេះបានកើនឡើង ១០០០ ភាគរយនៅក្នុងប្រទេសជាច្រើន។ ក្នុងអំឡុងពេលនៃការប្រគំតន្ត្រីតាមអ៊ីនធឺណិតរបស់ Blackpink ឆ្នាំ ២០២១ The Show តាមសេចក្តីថ្លែងការណ៍បញ្ចាក់ថា អាវធំ YSL feather ចំនួន ១៥,០០០ ដុល្លារគឺជាហើយអ្នកគាំទ្របានសម្រុកទិញទំនិញចេញពីធ្នើក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។
៤ G-Dragon ការសហការរជាមួយ Nike លក់អស់ភ្លាមៗនៅពេលដែលផលិតផលចេញ

ជារឿយៗ G-Dragon ត្រូវបានគេចាត់ទុកថា ជាមហាអំណាចផ្នែកម៉ូដនៃ K-Pop ខណៈលោកក៏មានក្រុមហ៊ុនម៉ូដផ្ទាល់ខ្លួនឈ្មោះ Peaceminusone ហើយគ្មានឈុតឬវត្ថុណានៅសល់ឡើយ បើ G-Dragon បង្ហាញជាមួយឈុតនោះ។ លោកក៏បានការសហការ ជាមួយម៉ាកផ្សេងទៀតហើយក៏ទទួលបានជោគជ័យដោយសារការរចនាផ្ទាល់ខ្លួន។ ការសហការដ៏ជោគជ័យបំផុតមួយគឺជាមួយ Nike គឺស្បែកជើង Air Force 1 Para-Noise ត្រូវបានចេញផ្សាយជាផ្លូវការក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ ប៉ុន្តែបានលក់អស់ទូទាំងពិភពលោកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ។
៥ Jimin សមាជិកក្រុម BTS បានពាក់អាវ LV លក់ដាច់គ្មានសល់

នៅខែមករាឆ្នាំ២០២១ Jimin បានស្លៀកខោអាវម៉ាក Louis Vuitton’s Clock Intarsia ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ ឈុតនេះមិនមាននៅលើគេហទំព័ររបស់ម៉ាកយីហោអាមេរិក និងកូរ៉េខាងត្បូង បើយោងតាមគេហទំព័រ Allkpop បញ្ជាក់ថារូប Jimin មិនបានផ្សព្វផ្សាយផលិតផលជាផ្លូវការទេ។
៦ ការសហការរបស់ Jackson Wang x Fendi លក់អស់គ្មានសល់

ក្នុងឆ្នាំ ២០១៩ តារា K-pop ដែលមានដើមកំណើតនៅហុងកុងរូបនេះបានបង្ហាញការសហការគ្នាជាមួយ Fendi ដែលគាត់ផ្ទាល់បានចូលរួមក្នុងការរចនាជាមួយគ្នា ហើយក៏ដោយទទួលបានប្រជាប្រិយភាពដ៏ធំនៅក្នុងប្រទេសចិនផងដែរ។ Soompi បានរាយការណ៍ពីការសហការដែលមានកំណត់ លក់ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមដំបូង។
៧ V របស់ BTS បានពាក់ឈុត Tom Ford ហើយមិនយូរប៉ុន្មាន វាបានលក់ដាច់

Kim Tae-hyung ត្រូវបានគេដាក់ឈ្មោះថា “ដាច់ស្តុក” ដោយសារតែទំនិញរបស់លោកគឺស្ទើរតែតែងតែលក់ដាច់បំផុតនៅក្នុងក្រុមដែលមានសមាជិក៧នាក់។ បន្តបង្ហាញខ្លួនថាជា “ស្តេចដែលលក់ដាច់” បន្ទាប់ពីបានធ្វើឲ្យឈុតពណ៌ប្រផេះ Tom Ford ចំនួន ៥,០០០ ដុល្លារត្រូវលក់អស់ក្នុងឆ្នាំ ២០២០នេះបើតាមគេហទំព័រ Allkpop។ គាត់បានស្លៀកឈុតសម្រាប់ការថតរូបដែលបង្ហោះនៅលើ Twitter ផ្លូវការរបស់ BTS មើលទៅមានមន្តស្នេហ៍យ៉ាងខ្លាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មានភស្តុតាងបង្ហាញថា Jung Kook សមាជិក BTS ធ្លាប់ណាត់ជួបតារាសម្តែង Lee Yoo Bi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


