ជីវិតកម្សាន្ដ
អ្នកគាំទ្រសរសើរ Jin សមាជិក BTS កាន់តែសង្ហាពេលស្ថិតក្នុងជួរកងទ័ព
ម៉ូដសក់របស់ Jin សមាជិក BTS បានដុះវែងបន្តិចចាប់ផ្តើមតាំងពីចូលបម្រើយោធា ហើយការផ្លាស់ប្តូរនេះបានធ្វើឲ្យទស្សនិកជនក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងសរសើរលោកថា កាន់តែសង្ហាក្នុងជួរកងទ័ពជាមួយនឹងរូបរាងថ្មី ។

កាលពីចុងសប្ដាហ៍កន្លងទៅ Jin បានបង្ហោះរូបថតខ្លួនដែលបានជួបជុំសមាជិក J-Hope និង Jimin នៅមូលដ្ឋានទ័ព។ រូបភាពមួយសន្លឹកនេះធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ភ្លាមៗ ដោយកត់សម្គាល់ឃើញពីការផ្លាស់ប្តូរតារាប្រុសក្រោយចូលបម្រើការងារជិត ៣ ខែ។ ជាពិសេសនៅពេលចាប់ផ្ដើមត្រៀមខ្លួនចូលបម្រើកងទ័ព Jin បានកាត់សក់ចោល រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនសើចថា ក្បាលរបស់គាត់លោកទៅដូចជាស៊ុត។

ក្រោយមកជាង ៣ ខែ សក់របស់តារាប្រុសរូបនេះកាន់តែវែងបន្តិច ទើបអ្នកគាំទ្របានសរសើរលោកវិញថា កាន់តែស្រស់ស្អាតជាងមុន។ ក្នុងនោះក៏មានទស្សនិកជចូលទៅបញ្ជេញមតិថា “Jin កំពុងបំពេញកាតព្វកិច្ចយោធា ប៉ុន្តែគាត់កាន់តែសង្ហា” និងអ្នកខ្លះទៀតក៏លើកឡើងថា”Jin កាន់តែសង្ហា បន្ទាប់ពីសក់របស់គាត់ចាប់ផ្តើមដុះ” ច្រើនជាងមុន។

យ៉ាងណាមិញ Jin បានថតនៅក្នុងឯកសណ្ឋានយោធាកូរ៉េជាមួយសមាជិក J-Hope និង Jimin ដែលជាមិត្តរួមក្រុមដែលបានទៅលេងយោធា។ ទន្ទឹមនឹងនោះ កាលពីមុននៅថ្ងៃទី១ ខែមីនា Jin បានឡើងឋានន្តរស័ក្តិជាទាហានថ្នាក់ទី១ បន្ទាប់ពីឧស្សាហ៍ក្នុងការបម្រើក្នុងជួរទ័ព ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាសម្ដែងកូរ៉េ ១១ រូប ជាប់ឈ្មោះជាស្រីស្អាតជាងគេប្រចាំឆ្នាំ ២០២៣
ចុចអាន៖Jennie បង្ហាញរបួសជិតភ្នែក ពេលប្រគំតន្ត្រីក្នុងប្រទេសម៉ាឡេស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


