ជីវិតកម្សាន្ដ
មានផ្ទៃពោះក៏ពិតមែនតែ Patricia ថែរក្សាខ្លួនជាប់លាប់ណាស់
អាចនិយាយបានថាជាពេលវេលាដែលពោរពេញដោយសុភមង្គល សម្រាប់តារាស្រី Patricia Good បន្ទាប់ពីប្រកាសដំណឹងល្អថាមានផ្ទៃពោះកូនដំបូង ជាមួយស្វាមី Note Wiset សម្រស់របស់នាងកាន់តែភ្លឺចែងចាំងលើសមុនទៀត។

យ៉ាងណាមិញតារាសម្ដែង Patricia បានបង្ហាញយ៉ាងច្បាស់នូវក្បាលពោះដែលកំពុងលូតលាស់កូនក្នុងផ្ទៃ ស្របពេលដែលមិត្តសម្លាញ់នាងឈរក្បែរនិងដាក់ដៃលើនាងដើម្បីហាត់ប្រាណជាមួយគ្នា។ ក្នុងនោះអ្នកម្ដាយវ័យក្មេងរូបនេះក៏បានបញ្ចេញទឹកមុខស្រស់ថ្លា ពេញដោយស្នាមញញឹម ដែលបញ្ចាក់បានថានាងពិតជាមានសុភមង្គលយ៉ាងខ្លាំងក្នុងនាមជាកូនប្រសាស្រីរបស់សេដ្ឋីស្រុកថៃ។
ក្នុងរូបភាពប៉ុន្មានសន្លឹកដែលបង្ហោះក្នុងស្ទូរី អ្នកគាំទ្របានសម្រុកបញ្ចេញមតិសរសើរដល់ Patricia ទោះបីជានាងមានផ្ទៃពោះក៏ពិតមែន។ ប៉ុន្តែនៅតែមិនភ្លេចថែរក្សាសុខភាពខ្លួនឯងឲ្យមានសុខភាពល្អ និងត្រៀមខ្លួនស្វាគមន៍កូនតូច ចេញមកមើលពិភពលោកក្នុងពេលខាងមុខនេះ។

សូមជម្រាបដែរថាគូស្នេហ៍ពាន់លាន Patricia-Note បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ហើយពួកគេក៏បានប្រកាសពីដំណឹងល្អនៅថ្ងៃទី ១៥ កុម្ភៈ Patricia ពីការមានផ្ទៃពោះលើកដំបូង រហូតធ្វើឲ្យទស្សនិកជនជាច្រើនសម្ដែងការអបអរសាទរយ៉ាងច្រើនផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញមុខតារាថៃ ៤ ដួង ជាប់ចំណាត់ថ្នាក់ជាបុគ្គលល្បីបំផុតនៅ ហ្វីលីពីន
ចុចអាន៖Mew ឆ្លើយច្បាស់ៗថា មិនមានបញ្ហានឹងនរណាម្នាក់ រហូតមិនអាចរួមការងារជាមួយគ្នាទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


