ជីវិតកម្សាន្ដ
លេចមុខ V សមាជិក BTS ទៅគាំទ្រ Harry Styles នៅឯការប្រគុំតន្ត្រីក្នុងក្រុងសេអ៊ូល
តារាចម្រៀង Harry Styles បានធ្វើការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Love On Tour 2023” នៅទីក្រុងសេ អ៊ូល មិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនប៉ុណ្ណោះទេ ថែមទាក់ទាញតារា K-Pop មួយចំនួនរូមទាំង V សមាជិក BTS ។

អ្នកនៅកន្លែងប្រគំតន្ត្រីបានប្រទះឃើញ V សមាជិក BTS នៅក្នុងហ្វូងមនុស្ស ជាមួយនឹងសំលៀកបំពាក់ពណ៌ក្រហមភ្លឺ លោកបានលេចធ្លោខ្លាំង ហើយអាចមើលឃើញពីចម្ងាយ។ ជាពិសេសនៅក្នុងនោះ RM និង Suga ទៅជាមួយគ្នា ហើយ V និង Jungkook អង្គុយនៅជួរជាមួយគ្នាដោយរីករាយនឹងតន្ត្រី ដោយ RM ក៏បានចែករំលែករូបភាពបដាអ្នកគាំទ្រដែលឧទ្ទិសនៅក្នុងការប្រគុំតន្ត្រីនេះ។


គួរកត់សម្គាល់ថានៅឯការប្រគុំតន្ត្រីនោះ មានតារា Kpop ជាច្រើនដូចជា Jennie និង Rosé នៃក្រុម BLACK PINK ក៏មានវត្តមាននៅទីនោះ និងតារាជាច្រើនផ្សេងទៀតក៏បានចែករំលែករូបថតរបស់ Harry Styles ចូលរួមក្នុងកម្មវិធីដូចជា Somi, Hyungwon សមាជិកក្រុម MONSTA X, Wooyoung សមាជិក ATEEZ, Jay, Sunghoon, Niki និង Jake សមាជិក ENHYPEN , Luna សមាជិក f(x) ។

យ៉ាងណាមិញ វាមិនមែនជាលើកទីមួយទេដែលសមាជិក BTS បានចូលរួមការប្រគុំតន្ត្រីរបស់ Harry Styles ដោយកាលពីឆ្នាំមុន ពួកគេបានចូលរួមទស្សនាការប្រគុំតន្ត្រីម្តងរួចមកហើយជាមួយតារាចម្រៀងសហរដ្ឋអាមេរិក Lizzo ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ប្ដីប្រពន្ធ HyunBin ច្រានចោលពាក្យចចាមអារ៉ាមថា ពួកគេលែងលះគ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


