ជីវិតកម្សាន្ដ
ភាពយន្តរបស់ Song Hye Kyo បន្តឈរលើកំពូលតារាង Top 10 ទូទាំងពិភពលោក សម្រាប់សប្ដាហ៍ទីពីរ
យោងទៅតាមក្រុមហ៊ុន Netflix បានប្រកាសអំពីកំពូលខ្សែភាពយន្ត Top 10 កាលពីថ្ងៃទី ២២ ខែ មីនា ក្នុងនោះរដូវកាលទី ២ នៃរឿង “The Glory” សម្តែងដោយ Song Hye Kyo នៅតែបន្តឈរនៅកំពូលតារាងទូទាំងពិភពលោកសម្រាប់សប្ដាហ៍ទីពីរ ។

ជាមួយនឹងភាពគួរឱ្យស្ញប់ស្ញែងនេះខ្សែភាពយន្ត “The Glory” ជាប់ចំណាត់ថ្នាក់ទី ១ ក្នុងកម្មវិធីទូរទស្សន៍កំពូលទាំង ១០ របស់ Netflix ប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាប់ចំណាត់ថ្នាក់លេខ ១ ទាក់ទងនឹងរឿងភាគដែលមានអ្នកមើលច្រើនជាងគេផងដែរ នៅក្នុងភាពយន្តនេះក៏ជាប់ជាខ្សែភាពយន្តល្អបំផុតប្រភេទភាពយន្តមិនមែនភាសាអង់គ្លេស។

កាលពីមុនរឿង “The Glory” បានបង្កភាពភ្ញាក់ផ្អើលដោយទទួលបាន ១២៤.៤៦ លានអ្នកចូលទស្សនាក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃបន្ទាប់ពីការចេញផ្សាយ ដោយបញ្ជាក់ពីសក្តានុពលដ៏អស្ចារ្យរបស់រឿងនេះក្នុងរយៈពេល ២ សប្តាហ៍ជាប់គ្នានៅលើកំពូលជាមួយនឹងចំនួនអ្នកចូលទស្សនាច្រើនបំផុតទាំងភាសាអង់គ្លេសនិងមិនជាភាសាអង់គ្លេស ។

យ៉ាងណាមិញ ភាពយន្ត The Glory គឺជារឿងភាគរបស់ Netflix ដែលប្រាប់ពីរឿងរ៉ាវរបស់តួអង្គ Moon Dong Eun (សម្តែងដោយ Song Hye Kyo) នាងបានក្លាយជាជនរងគ្រោះនៃអំពើហិង្សានៅវិទ្យាល័យដែលប្រព្រឹត្តដោយសិស្សរួមថ្នាក់ និងការសងសឹករបស់នាងទៅពួកគេវិញ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បង្ហាញសម្រស់ម្ដងនេះ ទស្សនិកជនសឹងមិនជឿថា Song Hye Kyo មានអាយុ ៤៣ ឆ្នាំឡើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


