ជីវិតកម្សាន្ដ
បង្ហាញសម្រស់ម្ដងនេះ ទស្សនិកជនសឹងមិនជឿថា Song Hye Kyo មានអាយុ ៤៣ ឆ្នាំឡើយ
រូបភាពច្រើនសន្លឹករបស់តារាសម្ដែងកូរ៉េខាងត្បូង Song Hye Kyo ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតស្ទើរតែមិនជឿថានាងមានអាយុ ៤៣ ឆ្នាំនោះទេ(ឆ្នាំកូរ៉េ) ដោយសារប៉ុន្មានសន្លឹកនោះបានបង្ហាញពីស្បែកស្អាតឥតខ្ចោះ និងសម្រស់ក្មេងជាងវ័យ។
កាលពីថ្ងៃទី ២០ ខែមីនា អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានចូលទៅក្នុងវេទិកាសហគមន៍អនឡាញមួយ ហើយបានបង្ហោះរូបភាពនាងព្រមទាំងមានចំណងជើងថា “WOW SONG HYE KYO PRETTY Is SHE REALLY 43? ជាមួយទស្សនាវដ្ដី ‘Elle’ សម្រាប់ខែកុម្ភៈ។ នៅក្នុងរូបថតនោះ Song Hye Kyo បានបង្ហាញរូបរាងដ៏ឥតខ្ចោះ ខណៈដែលនាងបង្ហាញស្បែកគ្មានស្នាម បបូរមាត់ឡើងក្រាស់ និងសម្រស់ដ៏អស្ចារ្យដែលមើលទៅមិនចាញ់អាយុរបស់នាងទេ។

ជាមួយគ្នានេះដែរ ទស្សនិកជនសម្រុកចូលទៅបញ្ចេញមតិសរសើរលើសម្រស់របស់តារាកូរ៉េខាងត្បូងខុសៗគ្នាថា “ហ៎? នាងអាយុ ៤៣ ឆ្នាំហើយ? Omg នាងពិតជាមើលទៅមិនដូចអាយុច្រើនទេ នាងមើលទៅក្មេងជាង ដោយសារតែនាងបានតុបតែងខ្លួនតាមស្ទីលដែលពេញនិយមនាពេលបច្ចុប្បន្ននេះ។” ” នាងមើលទៅស្រស់ស្រាយ ហើយក៏មានភាពទាក់ទាញខ្លាំងដែរ”។ “ពិតជាស្អាតណាស់!” “ការផាត់របស់នាង គឺជារឿងព្រេងនិទានដ៏អស្ចារ្យបំផុត”។ “តាំងពីយូរយារណាស់មកហើយ ខ្ញុំតែងតែគិតថា Song Hye Kyo ស្អាតជាងគេក្នុងចំណោមតារាស្រីទាំងអស់”។ “អស្ចារ្យណាស់ នាងស្អាតណាស់” “Song Hye Kyo គឺពិតជាសៀវភៅសិក្សារបស់តារាបង្ហាញម៉ូតសម្រស់ ខ្ញុំឆ្ងល់ថាតើនាងមានអារម្មណ៍យ៉ាងណា ដែលតែងតែស្អាតបែបនេះរហូតមក”។
ទោះយ៉ាងណានេះមិនមែនជាលើកទីមួយដែល Song Hye Kyo បង្ហាញរូបភាពស្រទន់និងបញ្ចេញស្នាមញញឹមបែបនេះមកកាន់អ្នកគាំទ្រទូទាំងពិភពលោក កាលពីលើកមុននាងក៏ធ្លាប់បង្អួតសម្រស់ផ្អើលបណ្ដាញសង្គម រហូតគេលាន់មាត់សរសើរដោយដាករហស្សនាមថា ជារាជិនីសម្រស់ប្រចាំកូរ៉េថែមទៀតផង៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្ដីប្រពន្ធ HyunBin ច្រានចោលពាក្យចចាមអារ៉ាមថា ពួកគេលែងលះគ្នា
ចុចអាន៖លេចមុខ V សមាជិក BTS ទៅគាំទ្រ Harry Styles នៅឯការប្រគុំតន្ត្រីក្នុងក្រុងសេអ៊ូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


