ជីវិតកម្សាន្ដ
ទស្សនាទិដ្ឋភាពមង្គលការរបស់តួឯកប្រុស ក្នុងរឿងភាគកូរ៉េ “មនុស្សកញ្ជ្រោង”
នៅល្ងាចថ្ងៃទី ០៧ខែមេសា ពិធីមង្គលការរបស់តារាប្រុស Lee Seung Gi និង Lee Da In បានក្លាយជាចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ និងអាស៊ី ខណៈទិដ្ឋភាពក្នុងពិធីមង្គលការរបស់តារាប្រុសល្បីរូបនេះ ត្រូវមិត្តភក្តិនិងសាច់ញាតិបង្ហោះលើបណ្ដាញសង្គមព្រោងព្រាត។

យ៉ាងណាមិញ ត្បិតថាពិធីមង្គលការត្រូវបានបញ្ចប់ក្ដី ប៉ុន្តែទស្សនិកជនជាច្រើននៅតែទន្ទឹងរង់ចាំមើលពីទស្សនាទិដ្ឋភាពនិងសកម្មភាពរបស់គូស្នេហ៍មួយគូនេះថា តើនឹងមានអ្វីវិសេសក្នុងថ្ងៃអាពាហ៍ពិពាហ៍ ដែលមានតែសាច់ញាតិនិងមិត្តជិតស្និទ្ធប៉ុណ្ណោះចូលរួម។
ជាមួយគ្នានេះដែរ ក្នុងថ្ងៃមង្គលការរបស់តួឯកប្រុសក្នុងរឿង “មនុស្សកញ្ជ្រោង” ត្រូវបានគេលាតត្រដាងថាបរិយាកាសពោរពេញដោយក្តីស្រលាញ់ នៅពេលមួយលោកបានច្រៀងបទ “ព្រមរៀបការជាមួយខ្ញុំទេ?” ខណៈលោកលុតជង្គង់នៅចំពោះមុខភរិយា ក្រោមការទះដៃអបអរសាទរយ៉ាងលើសលប់ពីសំណាក់ភ្ញៀវមកចូលរួម។

ដោយឡែកកាលពីពេលថ្មីៗនេះ ភ្នាក់ងាររបស់ Lee Seung Gi បានបញ្ចេញរូបភាព Pre-wedding ផ្លូវការពីអាពាហ៍ពិពាហ៍របស់ Lee Seung Gi និង Lee Da In ឲ្យអ្នកគាំទ្ររបស់គូស្នេហ៍បានទស្សនាក្រោយទន្ទឹងចាំមើលជាយូរ៕










ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jisoo ទម្លាយការពិត ក្រោយធ្លាយចចាមអារ៉ាមថា សមាជិក BLACKPINK មិនចុះសម្រុងគ្នា
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


