ជីវិតកម្សាន្ដ
តារាចម្រៀង Moonbin នៃក្រុម Astro ត្រូវគេប្រទះឃើញស្លាប់ ក្នុងផ្ទះ
តារា K-pop ដ៏ល្បីឈ្មោះមួយរូបនៃក្រុម Astro បានទទួលមរណភាពក្នុងអាយុ២៥ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានដកស្រង់សម្តីប៉ូលិសដែលនិយាយថា Moonbin ត្រូវបានគេរកឃើញស្លាប់ក្នុងផ្ទះល្វែងរបស់គាត់ នៅសង្កាត់ Gangnam នៃរដ្ឋធានីសេអ៊ូល កាលពីល្ងាចថ្ងៃពុធទី១៩ខែមេសា។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការស្លាប់របស់តារាប្រុសរូបនេះ មិនទាន់ត្រូវបានគេបញ្ជាក់ភ្លាមៗនោះទេ។
ស្របពេលជាមួយគ្នានោះ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Fantagio បានស្នើឲ្យអ្នកគ្រប់គ្នា ចៀសវាងស្តាបព័ត៌មានមិនច្បាស់ការណ៍អំពីមូលហេតុនៃការស្លាប់របស់គាត់ ដូច្នេះក្រុមគ្រួសាររបស់គាត់អាចគោរពវិញ្ញាណក្ខន្ធដោយសន្តិភាព។
គួរបញ្ជាក់ថា Moonbin គឺជាតារាសម្តែង និងជាតារាបង្ហាញម៉ូដ មុនពេលចូលរួមជាមួយក្រុមចម្រៀង Astro ក្នុងឆ្នាំ២០១៦។ Moonbin ក៏បានសម្តែងជាមួយក្រុម Moonbin & Sanha ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តារា Kpop ៥រូប ប្រើវិធីតមអាហារដ៏គ្រោះថ្នាក់ ប៊ិះនឹងត្រូវគេងពេទ្យ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១១ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


