ជីវិតកម្សាន្ដ
មិនទាន់ធំផង Weir កំណត់អាយុឱ្យកូនស្រីមានមិត្តប្រុសបាត់
បន្ទាប់ពីរៀបការ តារាសម្ដែង Weir Sukolwat និងភរិយា Vicky បានទទួលចំណងដៃកូនស្រីជាទីស្រឡាញ់ម្នាក់ គឺនាងតូច Wylin ។ Wylin ជាកូនស្រីដំបូងដែលប៉ាប៉ាថ្មោងថ្មីស្រឡាញ់ថ្នាក់ថ្នម ដល់ថ្នាក់លោកសុខចិត្តផ្អាកការងារសិល្បៈ ដើម្បីបាននៅផ្ទះថែទាំកូនស្រីឱ្យពេញដៃពេញជើង។

ជារឿយៗ Weir តែងតែបង្ហោះរូប និងវីដេអូផ្សេងៗ បង្ហាញពីការមើលថែ Wylin បានយ៉ាងល្អ ខណៈថ្មីៗនេះ លោកបាននិយាយអំពីអនាគតកូនស្រីពេលនាងធំឡើង នឹងត្រូវឱ្យនាងមានមិត្តប្រុសនៅអាយុប៉ុនណា។ ឆ្លើយសំណួរ តាមរយៈវីដេអូឃ្លីប Weir ប្រាប់ថា លោកព្រមឱ្យកូនស្រីមានមិត្តប្រុស ទាល់តែនាងដល់អាយុ ៣០ឆ្នាំ។ បន្ថែមពីលើការអះអាងបែបនេះ លោកថែមទាំងសរសេរកិច្ចសន្យា ដោយរួមមានទាំងស្នាមមេដៃ និងសាក្សីទៀតផង។
បន្ទាប់ពីទស្សនាវីដេអូដែល Weir កំណត់អាយុមានមិត្តប្រុសរបស់ Wylin អ្នកគាំទ្រកាន់តែចាប់អារម្មណ៍លើគ្រួសារនេះ និងពោលសរសើរថា លោកពិតជាស្រឡាញ់កូនស្រីជាទីបំផុត៕















ប្រែសម្រួល៖ សន្យា
ចុចអាន៖ អំណោយដែលប៉ុស្តិ៍លេខ ៧ ផ្ញើដល់ផ្ទះ ដល់ថ្នាក់ត្រូវ Weir ថតបង្អួតអ្នកគាំទ្រ
ចុចអាន៖ អ៊ីងហ្វា ស្រែកភ្លាត់សំឡេង ក្រោយជួប Idol សំណព្វតាំងពីក្មេងៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


