ជីវិតកម្សាន្ដ
Ed Sheeran និយាយថា ការសន្ទនាជាមួយ Taylor Swift អាចជួយព្យាបាលផ្លូវចិត្ត
តារាចម្រៀងច្រៀងបទ Shape of you លោក Ed Sheeran ជាមិត្តភ័ក្ដិនឹងតារាចម្រៀងប៉ុប Taylor Swift ច្រើនឆ្នាំមកហើយ ពួកគេឧស្សាហ៍ពិភាក្សាគ្នាណាស់ដើម្បីជួយផ្ដល់មតិយោបល់ទៅវិញទៅមក ។

មួយរយៈក្រោយនេះ Ed បានជួបបញ្ហាធំៗក្នុងជីវិតដល់ទៅបីគឺ បញ្ហាតន្ត្រីរក្សាសិទ្ធិ ភរិយាមានជំងឺមហារីក និងការស្លាប់របស់មិត្តសម្លាញ់ម្នាក់ទៀត ទើបលោកបានទៅរក Taylor ដើម្បីពិភាក្សាដូចរាល់ដង ។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា លោក Ed ប្រាប់ឌីជេ Zane Lowe ក្នុងបទសម្ភាសន៍សម្រាប់ Apple Music 1 ថា “ខ្ញុំបាននិយាយជាមួយ Taylor ឡើងយូរពីនេះពីនោះព្រោះខ្ញុំមានអារម្មណ៍ថានាងគឺជាមនុស្សតែម្នាក់គត់ដែលយល់ពីខ្ញុំ” ។ លោកបញ្ជាក់ថា “ម្សិលមិញ ខ្ញុំបាននិយាយជាមួយនាងអស់រយៈពេល ១ ម៉ោង ២០ នាទី ហើយពួកយើងចេះតែនិយាយអ្វីដែលមានក្នុងចិត្តទាំងអស់ទៅ”។
“ខ្ញុំមានន័យថាវាដូចជាការព្យាបាលផ្លូវចិត្តដែរ ព្រោះបាននិយាយជាមួយមនុស្សដែលយល់ពិតប្រាកដ” Ed បន្ត ។

គួរបន្ថែមដែរថាលោក Ed Sheeran ទើបតែបញ្ចប់ក្ដីតន្ត្រីរក្សាសិទ្ធិតម្លៃ ១៣២ លានដុល្លារ នៅថ្ងៃទី០៥ ខែឧសភា នេះទេ មិនតែប៉ុណ្ណោះគាត់បានបាត់បង់មិត្តសម្លាញ់លោក Jamal Edwards កាលពីខែកុម្ភៈទៀត ដោយសារគាំងបេះដូងដែលបណ្ដាលមកពីគ្រឿងស្រវឹងនិងកូកាអ៊ីន ។


ចំណែកអ្នកស្រី Cherry ជាភរិយាវិញក៏បានឆ្លងកាត់ជំងឺមហារីកទាំងកំពុងពពោះកូនទីពីរឈ្មោះ Jupiter ដែលបច្ចុប្បន្នមានអាយុ ១ ខួប ហើយពួកគេសង្ឃឹមថាឆ្នាំក្រោយសុខភាពរបស់នាងនឹងប្រសើរជាងនេះមួយកម្រិតទៀត ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


