ជីវិតកម្សាន្ដ
តារា Kpop ទាំងបី បំបែកកំណត់ត្រាពិភពលោកក្នុងតែថ្ងៃមួយ
កំណត់ត្រាពិភពលោក Guinness World Records ចំនួន ៤ សម្រាប់សិល្បករ Kpop ត្រូវបានកំណត់ក្នុងតែថ្ងៃមួយ ដែលបានបំបែកកំណត់ត្រាពិភពលោកហ្គីណេសដែលមានចំនួន ១ ពាន់លានស្ទ្រីមលឿនបំផុតនៅលើ Spotify ។
ខាងក្រោមនេះគឺជាកំណត់ត្រាពិភពលោកហ្គីណេសចំនួន ៤ សម្រាប់សិល្បករដែលមានចំនួន ១ ពាន់លានស្ទ្រីមលឿនបំផុតនៅលើ Spotify ៖
១. Jungkook

ទីមួយក្នុងបញ្ជីគឺ Jungkook សមាជិក BTS ដែលសម្រេចបានកំណត់ត្រាក្នុងរយៈពេលត្រឹមតែ ៤០៩ ថ្ងៃប៉ុណ្ណោះ។ នេះគឺជាស្នាដៃដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់សមាជិកវ័យក្មេងរូបនេះ ដែលភាពប៉ិនប្រសប់ និងទេពកោសល្យរបស់លោក ៕
២. Lisa

បន្ទាប់មកគឺ Lisa សមាជិកក្រុម BLACKPINK ដែលបានបំបែកកំណត់ក្នុងរយៈពេលតែ ៤១១ ថ្ងៃ ជាមួយនឹងបទចម្រៀងទោលដំបូងរបស់នាង “LALISA”។ Lisa ត្រូវបានគេចាត់ទុកជាសិល្បករ K pop ឆ្នើមម្នាក់ក្នុងវិស័យ K-Pop ហើយការចេញចម្រៀងទោលរបស់នាងបានទទួលជោគជ័យយ៉ាង ខ្លាំងជាមួយអ្នកគាំទ្រទូទាំងពិភពលោក។
នៅក្នុងប្រភេទអាល់ប៊ុមរបស់ Lisa ម្តងទៀតដែលបានបង្កើតកំណត់ត្រាសម្រាប់អាល់ប៊ុមទោលលឿនបំផុត ដើម្បីទទួលបានការផ្សាយ ១ ពាន់លាននៅលើ Spotify ជាមួយនឹងបទចម្រៀង “LA LISA” ដែលសម្រេចបាននូវភាពអស្ចារ្យក្នុងរយៈពេលត្រឹមតែ ៥៩៥ ថ្ងៃ ។
៣. ក្រុម NewJeans

ទីបំផុត កំណត់ត្រាសម្រាប់ការស្ទ្រីមលឿនបំផុតចំនួន ១ ពាន់លាននៅលើ Spotify សម្រាប់ក្រុម បានទៅក្រុម NewJeans ដែលជាក្រុម K-Pop ថ្មីដែលបានបង្ហាញខ្លួននៅឆ្នាំ ២០២២ ដោយក្រុមនេះបានបំបែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងរយៈពេលត្រឹម តែ ២១៩ ថ្ងៃតែប៉ុណ្ណោះ ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


