ជីវិតកម្សាន្ដ
មកដឹងពីតារាអន្តរជាតិ ៨ នាក់ ដែលល្បីដោយសារឪពុកម្ដាយ
តារាមិនតិចទេដែលមានកេរ្តិ៍ឈ្មោះល្បីគួបផ្សំជាមួយចំហាយពីឪពុកម្ដាយ អ្នកខ្លះមិនទាន់ធំដឹងក្ដីផងក៏ល្បីបាត់ទៅហើយ បុគ្គលល្បីទាំងនោះត្រូវគេដាក់រហ័សនាមថា Nepo baby ។ មកស្គាល់កំពូល Nepo baby ៨ រូបដែលមានទាំងសមត្ថភាពនិងកេរ្តិ៍ឈ្មោះ ៖
១. Nicole និង Sofia Richie

Nicole ជាបុគ្គលល្បី និងជាអ្នកច្នៃម៉ូដសំលៀកបំពាក់ ចំណែកឯ Sofia Richie ដែលទើបតែរៀបការផ្អើលពិភពលោកជាតារាម៉ូដែលមួយរូប នាងត្រូវមហាជនស្គាល់ច្រើនបំផុតពេលមានស្នេហាជាមួយ Justin Bieber ។ អ្នកទាំងពីរជាកូនស្រីបង្កើតរបស់តារាចម្រៀង Lionel Richie ដែលល្បីតាំងពី ៥០ ឆ្នាំមុនមកម្ល៉េះ ។
២. Nicolas Cage
Nicolas Cage គឺជាតារាសម្ដែងនិងផលិតករ ហើយអ្នកគាំទ្រគិតថាគាត់មានមុខដូចឪពុកសឹងតែ ១០០ ភាគរយ ។ ឪពុករបស់ Nicolas គឺលោក August Coppola អ្នកសិក្សាជនជាតិអាមេរិក អ្នកនិពន្ធ នាយកប្រតិបត្តិភាពយន្ត និងជាអ្នកតស៊ូមតិក្នុងវិស័យសិល្បៈ ។

៣. Lily-Rose Depp
Lily-Rose Depp គឺជាតារាសម្ដែងនិងតារាម៉ូដែល អ្នកប្រាកដជាស្គាល់ឪពុករបស់នាងហើយនោះគឺលោក Johnny Depp ។

៤. Brandon Thomas Lee
លោក Brandon គឺជាកូនច្បងរបស់អ្នកស្រី Pamela Anderson ស្រីស្អាតប្រចាំហូលីវូដជំនាន់មុន បច្ចុប្បន្នគាត់មានការងារជាតារាសម្ដែង ។

៥. Hailey Bieber
Hailey កាន់តែល្បីបន្ទាប់ពីរៀបការជាមួយ Justin Bieber ក្នុងឆ្នាំ ២០១៨ យ៉ាងណានាងក៏ធ្លាប់គេស្គាល់ច្រើនដែរមុនមានស្វាមីព្រោះមានតារាសម្ដែង Stephen Baldwin ជាឪពុកស្រាប់ ។

៦. Gigi និង Bella Hadid

អ្នកទាំងពីរជាកំពូលតារាម៉ូដែលលើពិភពលោក ចំណែកម្ដាយរបស់ពួកគេគឺអ្នកស្រី Yolanda Hadid ជាតារាទូរទស្សន៍ និងអតីតតារាម៉ូដែលផងដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ បុគ្គលអន្តរជាតិល្បីៗ បាត់បង់ជីវិតដោយសាររថយន្ត ១០ គ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


