ជីវិតកម្សាន្ដ
តារាអន្តរជាតិ ៦ ដួង ជាមនុស្សញៀនកាហ្វេ
មនុស្សពេញវ័យទូទាំងពិភពលោកប្រហែល ៩០ ភាគរយសុទ្ធតែញៀនកាហ្វេ ក្នុងនោះក៏មានតារាមិនតិចនាក់ដែរ ។ ប៉ុន្តែយើងលើកយកតែតារាអន្តរជាតិល្បីៗ និងមានព័ស្តុតាងប៉ុណ្ណោះមកចែកជូនប្រិយមិត្តឲ្យបានដឹង ៖
១. Ariana Grande
ក្នុងកិច្ចសម្ភាសន៍ជាមួយ TIME តារាចម្រៀងសំឡេងស្រួយ Ariana Grande ត្រូវគេសួរអំពីខ្នាតកែវកាហ្វេដែលនាងតែងតែទិញពី Starbucks ។ Ariana បានឲ្យដឹងថា ពេលខ្លះនាងទិញកាហ្វេខ្នាត Venti (៥៩១ មីលីលីត្រ) ពីព្រោះតម្រូវការប្រចាំជីវិត ហើយកាហ្វេដែលនាងកុម្ម៉ង់គឺ Soy lattes ដោយសារ Ariana ជាអ្នកហូបម្ហូបបួស ។

២. Hugh Jackman
តារាសម្ដែង Hugh Jackman ញៀនកាហ្វេខ្លាំងរហូតបើកដំណើរការមូលនិធិកាហ្វេបុរសសើច (Laughing Man Coffee Foundation) ដើម្បីគាំទ្រកម្មវិធីអភិវឌ្ឍន៍សហគមន៍ជុំវិញពិភពលោក ជាពិសេសសម្រាប់អ្នកដាំកាហ្វេ ។

៣. ឈិន ឡុង
ត្រឡប់ទៅកាន់ឆ្នាំ ២០០៦ វិញ ឈិន ឡុង បានប្រកាសបើកហាងកាហ្វេទូទាំងទ្វីបអាស៊ី ដើម្បីឲ្យគ្រប់គ្នាគិតដល់គាត់ពេលផឹកកាហ្វេដូចពេលមើលរឿងដែរ ។

៤. David Lynch
លោក David ថែមទាំងធ្លាប់សរសេរ blog ពីកាហ្វេទៀតថា “ខ្ញុំញៀនកាហ្វេខ្លាំងណាស់ ខ្ញុំផឹកកាហ្វេយ៉ាងទៀងទាត់ចាប់តាំងពីថ្នាក់ទី ៩ មក… ប្រហែលជាគ្មានគំនិតអ្វីក្នុងគ្រាប់កាហ្វេទេ ប៉ុន្តែសម្រាប់ខ្ញុំវាមានគំនិតល្អៗច្រើនណាស់ ទោះបីកាហ្វេមិនឆ្ងាញ់ ក៏ល្អជាងមិនបានផឹកកាហ្វេទាល់តែសោះ ។

៥. Selena Gomez
Selena ធ្លាប់បង្ហោះក្នុង Instagram ថា “កាហ្វេ។ កាហ្វេ។-ខ្ញុំ, រាល់ថ្ងៃ។ (Coffee. COFFEE. -me, everyday.)” ដូច្នេះអ្នកគាំទ្រប្រាកដជាយល់មិនខាន ។

៦. Shay Mitchell

នាងបង្ហោះក្នុង Instagram ថា “នេះគឺជាកាហ្វេ “ភ្នែកខ្មៅ” មកពី Starbucks-កាហ្វេមួយកែវធំជាមួយ Espresso ពីរ shots ។ អរគុណ, Starbucks សម្រាប់កាហ្វេ “ភ្នែកខ្មៅ” របស់ខ្ញុំថ្ងៃនេះ ។ #បើអ្នកដឹង (This is a “black eye” from Starbucks – a large coffee with two shots of espresso. Thank you, Starbucks for my “black eye” today. #ifonlyyouknew) ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


