ជីវិតកម្សាន្ដ
សមាជិក ៣ នាក់នៃក្រុម EXO បញ្ចប់កុងត្រាមុនកាលកំណត់ជាមួយ SM
Baekhyun, Xiumin, និង Chen សមាជិកក្រុម EXO បានដាក់ពាក្យសុំការបញ្ចប់កិច្ចសន្យាមុខកាលកំណត់ជាមួយផលិតកម្ម SM Entertainment ហេតុផលដែលបានផ្តល់ឱ្យគឺថាក្រុមហ៊ុនបំពានច្បាប់កិច្ចសន្យាជាមួយនឹងភាពអយុត្តិធម៌ជាបន្តបន្ទាប់ទាក់ទងនឹងបញ្ហា ។

យោងទៅតាមក្រុមហ៊ុនច្បាប់ LIN សមាជិក EXO ទាំងបីបានដាក់សំណើសរុបចំនួន ៧ សម្រាប់ឯកសារដែលរៀបរាប់អំពីប្រាក់ចំណូល និងការបង់ប្រាក់របស់សិល្បករទាំងបីចាប់ពីខែ មីនា ដល់ ខែ ឧសភា។ ដោយជឿថាមានទិដ្ឋភាពបញ្ហានៃប្រាក់ចំណូលរបស់ពួកគេ Baekhyun, Xiumin និង Chen បានជ្រើសរើសស្នើសុំកំណត់ត្រាច្បាស់លាស់ និងតម្លាភាពនៃការគណនាប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែលជាសិទ្ធិជាមូលដ្ឋានក្នុងនាមជាសិល្បករ ។

លើសពីនេះក្រុមហ៊ុនច្បាប់ LIN បាននិយាយថា SM Entertainment បានបង្ខំសិល្បកររបស់ខ្លួនចុះកិច្ចសន្យាក្នុងរយៈពេលវែងសរុបពី ១២ ដល់ ១៣ ឆ្នាំ បន្ទាប់មកថ្មីៗនេះបានទាមទារឱ្យសិល្បករបន្តកិច្ចសន្យាមុនពេលកំណត់យ៉ាងហោចណាស់ពី ១៧ ដល់ ១៨ ឆ្នាំ។ សិល្បករទាំងអស់ជឿថា តាមរយៈអំណាចនិងឋានៈរបស់ខ្លួនជាភ្នាក់ងារកម្សាន្តដ៏សំខាន់ SM Entertainment បាបបង្ខំសិល្បកររបស់ខ្លួនចុះលើកិច្ចសន្យានេះ ដោយបំពានច្បាប់ដែលមានស្រាប់ជុំវិញកិច្ចសន្យានៅក្នុងឧស្សាហកម្មកម្សាន្ត។


លក្ខខណ្ឌនៃកិច្ចសន្យាត្រូវបានចាត់ទុកថាមិនយុត្តិធម៌ ដោយបំពានលើច្បាប់បច្ចុប្បន្នជុំវិញកិច្ចសន្យាផ្តាច់មុខនៅក្នុងឧស្សាហកម្មកម្សាន្ត K POP ។ ដូច្នេះហើយទើបអ្នកសិល្បៈជាច្រើនបានសម្រេចចិត្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះកិច្ចសន្យាមួយនេះ ដោយក្លាយតារា K POP ផ្សេងទៀតស្ថិតនៅក្រោម ក្រុមហ៊ុនដែលមានកិច្ចសន្យាដូចៗគ្នាបែបនេះ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ប៉ូលិសថៃចាប់ឃុំខ្លួនយុវតីម្នាក់ ពាក់ព័ន្ធការឆបោកលក់សំបុត្រប្រគំតន្ត្រីរបស់ Blackpink
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


