ជីវិតកម្សាន្ដ
អ្នកគាំទ្រសរសើរសម្រស់ Patricia Good ជិតដល់ថ្ងៃសម្រាលហើយ នៅតែខ្ញង់ដដែល
តារាសម្ដែង Patricia Good សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះអ្នកម្ដាយថ្មីថ្មោងរូបនេះកៀកថ្ងៃសម្រាលហើយ ខណៈនាពេលថ្មីៗនាងបង្ហោះរូបភាពយ៉ាងស្រស់ស្អាត បង្អួតភ្នែកមហាជនលើបណ្ដាញសង្គម។

តារាសម្ដែង Patricia Good បានបញ្ចេញរូបភាពដ៏ស្រស់ស្អាតច្រើនសន្លឹកតាមរយៈ Instagram ផ្ទាល់ខ្លួន ធ្វើឲ្យមហាជនចូលមកបញ្ចេញមតិយ៉ាងច្រើនថា មនុស្សឬទេវតា កាន់តែជិតគ្រប់ខែកាន់តែខ្ញង់លើសក្រមុំទៀត។ លើសពីនេះមហាជនមួយចំនួនធំនិយាយដូចៗគ្នាថា ភរិយាអ្នកជំនួញហៃសូ Note Wiset ពរពោះស្អាតខុសគ្នាឆ្ងាយកាលនៅលីវទៀត គ្មានអ្នកណាជិតសម្រាលហើយរិតតែស្អាតនោះទេ។
យ៉ាងណាមិញកាលពីថ្មីៗនេះដែរ តារាសម្ដែង Patricia Good បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងស្វាមី និងកូនស្រីក្នុងផ្ទៃដែលកំពុងគ្រប់ខែក្នុងខែនេះ និងកំពុងរង់ចាំថ្ងៃសម្រាល។ ជាមួយនឹងរូបភាពមុនថ្ងៃសម្រាល Note Wiset ដាក់ដៃលើប្រពន្ធពីក្រោយខ្នង ហើយដៃម្ខាងទៀតកាន់ទារកក្នុងផ្ទៃ ស្របពេលដែលអ្នកទាំងពីរសម្លឹងមើលគ្នាយ៉ាងផ្អែមល្ហែម។ ក្នុងនោះអ្នកម្ដាយថ្មីថ្មោងរូបនេះបានសរសេរខេបសិនថា ”ម៉ាក់មកថតរូបទុកឲ្យហើយ ដោយមានប៉ាៗមើលថែរម៉ាក់”៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Nadech ទម្លាយមនុស្សនៅពីក្រោយចំណងស្នេហ៍រឹងមាំជាមួយ Yaya ឈានដល់ ១២ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


