ជីវិតកម្សាន្ដ
Taew បញ្ចេញមតិមួយទៅកាន់ Mai Davika ក្រោយឃើញនាងបង្ហោះសារសុំជំនួយ
ដោយសារតែលែងទ្រាំលែងបាន តារាសម្ដែង Mai Davika បញ្ចេញសារវាយតបនឹងមនុស្សដែលនិយាយថាឲ្យនាងស្គមពេកថា ស្រលាញ់រូបភាពរបស់ខ្លួនឯង ហើយឲ្យអ្នកបញ្ចេញមតិគោរព និងទទួលយកភាពខុសគ្នាពីរូបរាង។

ទោះយ៉ាងណាក៏ដោយ នាថ្មីៗនេះដោយសារតែភាពតានតឹងខ្លាំងពេក តារាសម្ដែង-ម៉ូដែលរូបនេះប្រកាសសុំជំនួយពីរបៀបដោះស្រាយមតិមិនល្អ តាមរយៈ Instagram ផ្ទាល់ខ្លួនដោយសរសេរថា “ខ្ញុំនៅផ្ទះ យើងចង់សួរពីរបៀបគ្រប់គ្រង ហើយការដោះស្រាយជាមួយនឹងការបញ្ចេញមតិអាក្រក់ ឬអ្នកមានថាមពលអវិជ្ជមានពីអ្នករាល់គ្នា សូមផ្ដល់យោបល់ក្នុងមតិយោបល់ខាងក្រោមនេះផង សូមអរគុណ”។
ជាក់ស្ដែងអ្នកគាំទ្ររបស់ Mai Davika មិនបានទុកឲ្យតារាស្រីសំណព្វរបស់ពួកគេកើតទុក្ខយូរនោះទេ។ ភ្លាមៗគ្រប់គ្នាបានចូលមកបញ្ចេញមតិលើកទឹកចិត្តខុសៗគ្នាថា កុំឲ្យនាងគិតច្រើន គិតតែពីមនុស្សល្អៗនិងស្រលាញ់មនុស្សដែលគិតដល់យើង ហើយនឹងមើលថែមនុស្សទាំងនេះឲ្យអស់ពីសមត្ថភាពទៅបានហើយ។
ដោយឡែក អ្វីដែលមហាជនជាច្រើនចាប់អាម្មណ៍លើសាររបស់ Mai Davika នោះគឺការបញ្ចេញមតិរបស់តារាសម្ដែង Taew Natapohn ពីក្រោមថា “ប្រសិនបើផ្នត់គំនិតរបស់យើងជាអ្នកឲ្យ គ្មាននរណាម្នាក់អាចយកអ្វីទៅឆ្ងាយពីយើងនោះទេ រួមទាំងអារម្មណ៍ល្អដែលយើងមានសម្រាប់ខ្លួនយើងផងដែរ។ Mai តែងតែផ្តល់ឲ្យ! រាល់បំណងក្នុងការងាររួមបញ្ចូលទាំងការលត់ដំខ្លួន។ គ្មាននរណាម្នាក់ដឹងពីតម្លៃ និងការតស៊ូរបស់អ្វីដែលថ្មីជារៀងរាល់ថ្ងៃថាពួកគេត្រូវប្រឈមមុខនឹងការលំបាកណាមួយនោះទេ។ ខ្ញុំអាណិតពួកគេនាស់ តែក៏ត្រូវអត់ទោសឲ្យពួកគេ។
តាមរយៈការបញ្ចេញមតិរបស់តួឯកស្រីក្នុងរឿង “ព្រះម៉ែនាគី” បានធ្វើឲ្យមហាជនហាក់យល់ស្របនឹងគំនិតនេះ ហើយឲ្យ Mai Davika ឈប់តបតនិងស្ងៀមស្ងាត់ប្រសើរជាងនាពេលនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រសរសើរសម្រស់ Patricia Good ជិតដល់ថ្ងៃសម្រាលហើយ នៅតែខ្ញង់ដដែល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


