ជីវិតកម្សាន្ដ
ខេម លើកឡើងហេតុផលមួយចំនួនក្រោយ បឺត សំរេច ទម្លាយថាជាកូនប្រុសបង្កើតលោកតា ស៊ិន ស៊ីសាមុត
ដូចដែលប្រិយមិត្តបានដឹងហើយថា មកដល់ពេលនេះគឺនៅមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងមហាជនជាច្រើនបានផ្ទុះការចាប់អារម្មណ៍វែកញែកបន្ទាប់អតីតកីឡាករលោក បឺត សំរេច បានទម្លាយយ៉ាងភ្ញាក់ផ្អើលថារូបលោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ។

តាមរយ:ដំណឹងភ្ញាក់ផ្អើលនេះ គឺស្របពេលដែលលោក ប៊ឺត សំរេច បានចេញមុខបញ្ជាក់នៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ។ នៅក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរលោក បឺត សំរេច បាននិយាយថា លោកគឺជាកូនប្រុសបង្កើតរបស់លោកតា ស៊ិន ស៊ីសាមុត ដែលមានម្តាយជាអ្នករបាំព្រះរាជទ្រព្យនាសម័យមុន និងជាគ្រូពេទ្យប្រចាំនៅខេត្តកំពង់ឆ្នាំង។

ជាមួយគ្នាដំណឹងដ៏ភ្ញាក់ផ្អើលនេះដែរស្រាប់តែតារាចម្រៀងសំឡេងស្អក លោក ខេម បានចេញមកលើកឡើងចំណុចមួយចំនួនពាក់ព័ន្ធលោក បឺត សំរេច ។ ខេម បាននិយាយថា តេីពុកម៉ែបងប្អូនយល់យ៉ាងណាដែរ? សំរាប់លោកមុខស្រដៀង សំឡេងស្រដៀង បញ្ជាក់លោកធ្លាប់ស្គាល់យូរហេីយតាំងពីលោកនៅស្រុកកំណេីតមកម្ល៉េះ តាំងតែពីលោកមិនទាន់ចូលសិល្បះទៅទៀត។
តារាចម្រៀង ខេម បានបន្ថែមថា ប៉ុន្តែលោកមិនដឹងថា គាត់ជាកូនអ្នកណាទេហេីយស្គាល់តាមរយ: បឺត ខាំ ទៅទៀតបេីអ៊ីចឹងមែនលោកពិតជាមានសំណាងហេីយ។

សូមជម្រាបដែរថា បើតាមលោក បឺត សំរេច បានបញ្ជាក់ថា លោកបានដឹងរឿងរ៉ាវខាងលើនេះឡើងតាមរយ:ការរៀបរាប់ប្រាប់ពីសំណាក់ម្តាយចិញ្ចឹមរបស់លោកដែលនិយាយអំពីរឿងនេះ (កូនបង្កើតលោកតា ស៊ិន ស៊ី សាមុត)៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


