ជីវិតកម្សាន្ដ
ល្បីថា តួឯកប្រុសក្នុងរឿង “កប៉ាល់ Titanic” លួចទាក់ទងស្នេហាជាមួយតារាបង្ហាញម៉ូដ Gigi Hadid
លេចឮពាក្យចចាមអារ៉ាមតួឯកប្រុសរឿងកប៉ាល់ Titanic លោក Leonardo DiCaprio និងតារាបង្ហាញម៉ូដ Gigi Hadid កំពុងទាក់ទងគ្នា បន្ទាប់ពីលោកបញ្ចប់ទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែល Camila Morrone ។

ម្ចាស់ពានរង្វាន់ Oscar វ័យ ៤៧ ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាកំពុងធ្វើដំណើរកម្សាន្តនៅទីក្រុងញូវយ៉កជាមួយតារាម៉ូដែល Gigi Hadid ក្រោយលោកទើបតែបែកគ្នាជាមូយមិត្តស្រីបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ។

ពាក្យចចាមអារ៉ាមនេះកើតឡើង ស្របពេលដែលប្រភពជាច្រើនបានលាតត្រដាងថា តួឯកប្រុសរូបនេះកំពុងតាមចែចង់តារាបង្ហាញម៉ូដ Gigi Hadid ខណៈប្រភពជិតស្និតនឹងអ្នកទាំងពីរបានប្រាប់ទៅកាសែត Us Weekly ដែរថា “ពួកគេគ្រាន់ជាមិត្តនឹងគ្នាប៉ុណ្ណោះ ដោយសារតែ Gigi Hadid មិនចង់មានស្នេហាជាមួយគាត់ទេនៅពេលនេះ” ។

យ៉ាងណាមិញពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាង Leonardo DiCaprio និង Gigi Hadid បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក៏ព្រោះតែគេគិតថា ការបញ្ចប់ទំនាក់ទំនងស្នេហារបស់តួឯកប្រុសក្នុងរឿងកប៉ាល់ Titanic ជាមួយតារាម៉ូដែល Camila Morrone គឺដោយសារមូលហេតុមួយនេះ ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


