ជីវិតកម្សាន្ដ
James Ma និង James Jirayu បណ្ដាក់គ្នាបង្ហោះរូបគូ ហាក់កំពុងបង្អួតគ្នា
បន្ទាប់ពីប្រកាសទំនាក់ទំនងគូស្នេហ៍ជាសាធារណៈ កម្លោះភ្នែកតឹង James Ma និងកម្លោះសម្បូរស្នេហ៍ James Jirayu មិនសូវបង្ហោះរូបជាមួយមិត្តស្រីប៉ុន្មានឡើយ ទើបតែថ្មីៗនេះ ទស្សនិកជនប្រទះឃើញតារាប្រុសទាំងពីរ នាំគ្នាបង្ហោះរូបដៃគូបន្តកន្ទុយគ្នានៅលើបណ្ដាញសង្គមរៀងខ្លួន ហាក់កំពុងប្រជែងគ្នាបង្អួតមិត្តស្រីអ៊ីចឹង។
យ៉ាងណាមិញ ការបង្ហោះរូបគូបណ្ដាក់គ្នារបស់តារាប្រុសទាំងពីរ ពុំមែនចង់បង្អួត ឬប្រជែងគ្នាអ្វីឡើយ ដែលមូលហេតុគឺមកពីវាជាថ្ងៃពិសេសរបស់ពួកគេ។

បើងាកទៅមើលគណនីរបស់ James Ma ប្រិយមិត្តឃើញលោកបង្ហោះរូបមិត្តស្រី Rinrada ដែលបានមកចូលរួមប្រារព្ធខួបកំណើតគម្រប់វ័យ ៣៣ឆ្នាំរបស់លោក។ បន្ថែមពីលើរូបថត តារាប្រុសរូបនេះ បានបញ្ចេញសារយ៉ាងកក់ក្ដៅថា ឆ្នាំនេះខុសពីឆ្នាំមុនៗ ព្រោះលោកមានមនុស្សសំខាន់ម្នាក់ទៀតមកចូលរួមអបអរថ្ងៃពិសេសរបស់លោក។

ក្រឡេកទៅគណនីរបស់ James Jirayu វិញ បានបង្ហោះរូបគូស្នេហ៍ផ្អែមល្ហែមមិនចាញ់ពី James Ma ប៉ុន្មាននោះទេ ដោយលោកចែករំលែករូប Faom ដែលជាមិត្តស្រីក្រៅរង្វង់សិល្បៈ ដើម្បីជូនពរថ្ងៃកំណើតរបស់នាង។ ភ្ជាប់ជាមួយរូបភាព James Jirayu បានសរសេរសារជូនពរថ្ងៃកំណើតនាងថា “Happy Belated Birthday 11.07.2023 My heart” ( រីករាយថ្ងៃកំណើតម្ចាស់បេះដូង) និងបាន tag ទៅកាន់ IG របស់ Foam ផងដែរ។
រូបភាពគូស្នេហ៍ James Ma



រូបភាពគូស្នេហ៍ James Jirayu

ប្រែសម្រួល៖ សន្យា
ចុចអាន៖ កូនកតញ្ញូ! James Jirayu សុខចិត្តផ្អាកការងារសិល្បៈ បួសសងគុណឪពុកម្ដាយ
ចុចអាន៖ រួមរស់នឹងគ្នាជាង ២ឆ្នាំ Min Peachaya ទើបសារភាពផ្លូវការថា នាងមានមិត្តប្រុស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


