ជីវិតកម្សាន្ដ
Ahn Bo Hyun ធ្លាប់ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងស្នេហាដ៏កក់ក្ដៅ មុនពេលណាត់ជួប Jisoo
ឧស្សាហកម្មកម្សាន្តរបស់កូរ៉េខាងត្បូងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការចាប់ផ្ដើមទំនាក់ទំនងរវាង Jisoo សមាជិកក្រុម BLACKPINK និង Ahn Bo Hyun ខណៈខាងផលិតកម្ម YG Entertainment បានបញ្ជាក់ថា ពួកគេស្គាល់គ្នាបន្តិចម្តងៗ និងមានអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមក។

យ៉ាងណាមិញកាលពីពេលថ្មីៗ ប្រព័ន្ធផ្សព្វផ្សាយបានចេញផ្សាយបទសម្ភាសន៍មួយអំពីទស្សនៈរបស់ Ahn Bo Hyun ទាក់ទងនឹងស្នេហាដែលលោកធ្លាប់បាននិយាយកាលពីឆ្នាំ២០២១ តាមរយៈទស្សនាវដ្តីម៉ូដ ELLE Korea ។
ក្នុងវីដេអូ គាត់ត្រូវបានគេសួរពីទំនាក់ទំនងផ្លូវឆ្ងាយរវាងកូរ៉េ និងក្រៅប្រទេស Ahn Bo Hyun បានឆ្លើយថា វាមិនច្បាស់ទេ។ ប៉ុន្តែបន្ទាប់ពីគិតមួយសន្ទុះលោកបាននិយាយថា “ប៉ុន្តែប្រសិនបើមានស្នេហា។ ខ្ញុំគិតថាអាចយកឈ្នះរយៈ ចម្ងាយបាន។ ដូច្នេះខ្ញុំជឿថាទំនាក់ទំនងផ្លូវឆ្ងាយរវាងកូរ៉េ និងបរទេសពិតជាអាចទៅរួច។ គ្មានផ្លូវឈ្នះក្ដីស្នេហាឡើយ”។
ទន្ទឹមគ្នានោះទៀត នៅពេលសួរអំពីតុល្យភាពរវាងការងារ និងស្នេហា តារាប្រុសរូបនេះបានគ្រវីក្បាលហើយនិយាយថា “ទោះបីជាអ្នករវល់ជាមួយការងារក៏ដោយ។ អ្នកនៅតែអាចស្រលាញ់បាន។ សូម្បីតែទាហានក៏រកពេលណាត់ជួបពេលសម្រាកដែរ។ លោកបានបន្តថា៖ «ផ្ទាល់ខ្លួន ឥឡូវនេះខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ។ ប៉ុន្តែថ្ងៃមួយ ខណៈពេលដែលធ្វើការយ៉ាងលំបាក ខ្ញុំគិតថាខ្ញុំនឹងជួបមនុស្សអស្ចារ្យមួយចំនួន។ ខ្ញុំបន្តទំនាក់ទំនងធម្មតា និងមានទំនុកចិត្តដោយមិនព្យាយាមខ្លាំងពេក»៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖YG ចេញមុខបញ្ជាក់ថា Jisoo និង Ahn Bo Hyun មានទំនាក់ទំនងស្នេហាពិតប្រាកដមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


